សូមជូនពរឲ្យពួកគាត់ឆាប់ជាសះស្បើយ! ឯកឧត្តម គួច ចំរើន អាណិតខ្លោចចិត្ត ពេលឃើញលោកយាយ ៨៨​ឆ្នាំ​ លោកយាយអាយុ ៨០ឆ្នាំទារកអាយុ ៣ខែ និងទារកអាយុ ៨ខែ ឆ្លង​កូ​វីដ-​១៩
ស៊ីហៀង
-

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ នេះថា មានលោកយាយ អាយុ ៨៨ ឆ្នាំ លោកយាយ អាយុ ៨០ឆ្នាំ ទារក អាយុ ៣ខែ និងទារក អាយុ ៨ខែ នៅទំនប់រលក បានឆ្លងជំងឺកូវីដ-១៩។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា "កូវីដ​ ពិតជាគ្មានមេត្តា​ គ្មានរេីសអាយុឡេីយ​ សូមបី​ ទារក​ អាយុ​ ៣ខែ​ ៨ខែ​ លោកយាយ​ អាយុ​ ៨៨ឆ្នាំ​ ៨០ឆ្នាំ​ នៅទំនប់រលក​ ក៍មិនលេីកលែង​ដែរ។ ពួកគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យ​ខេត្ត​ សូមជូនពរអោយពួកគាត់ឆាប់ជាសះស្បេីយ​ ។ ជម្រេីសល្អបំផុត​ គឺអនុវត្តន៍តាមវិធានការណ៍​ ដែលបានណែនាំ​ ដែលបានកំណត់​ ពិសេស​ ៣កុំ​ ៣ការពារ​ ហេីយត្រូវតែជឿថា​ កូវីដ​ នៅជុំវិញយេីងគ្រប់ពេល​ គ្រប់ទីកន្លែង។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូន មហាជន ជាច្រើន បានសម្តែងការអាណិតដល់ពួកគាត់ សូមឲ្យពួកគាត់ឆាប់ជាសះស្បើយ មានសុខភាព និងឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរ៕