ពិតជាស្អាតប្លែក ! មកគយគន់សម្រស់ព្រះនាងតូច ជេនណា ពេលគ្រងឈុតទាំងអស់នេះ មើលទៅទន់ភ្លន់ សមសួនដូចនារីខ្មែរ ជំនាន់មុនខ្លាំងណាស់
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពីសមត្ថភាព​របស់ព្រះនាងតូច នរោត្តម ជេនណា​ ដែលមានសមត្ថភាពខ្លាំង ទាំងការប្រើប្រាស់ភាសា និង វិស័យសិល្បៈ​។ ហើយនៅមុននេះបន្តិចព្រះនាងតូចបានបង្ហោះរូបថតជាច្រើនសន្លឹក ពេលព្រះគ្រងឈុតបុរាណខ្មែរ ។ 

មិនត្រឹមតែប៉ុណ្ណោះទេព្រះនាងថែមទាំងបានភ្ជាប់មកជាមួយនិងសារបែបនេះថា ៖​ «នេះជាឈុតសម្លៀកបំពាក់ច្នៃថ្មីមួយទៀត​ ដែលចម្លងចេញពីឈុតព្រះនាងឥន្រ្ទទេវី​ នៅលេីប្រាង្គមហាប្រាសាទនៃបុព្វបុរសខ្មែរ​ យេីង។

ទម្រង់សម្លៀកបំពាក់ច្នៃថ្មីមួយនេះ​ ប្លែក​ ហេីយស្អាតគួរអោយចាប់អារម្មណ៍ដែលជាស្នាដៃដ៏ល្អមួយរបស់យុវច្នៃម៉ូតជំនាន់ថ្មីនេះដែលបានប្រសិទ្ធិនាមឈ្មោះថា​ ទេពធីតាបុប្ផាសួគ៍​។

ខ្ញុំ​ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ​យុវច្នៃម៉ូតដ៏មានស្នាដៃនៃសំអាងការ​ បុប្ផាសួគ៍ ដែលបានរចនាម៉ូតដ៏ស្រស់ស្អាតជាពិសេសសម្រាប់រូបខ្ញុំ។

ក្នុងឱកាសនេះផងដែរ​ សូមបងប្អូនទាំងអស់ថែខ្លួ​នដោយប្រុងប្រយ័ត្នខ្ពស់​ ហេីយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីប្រឆាំងជំងឺកូវីដ១៩

ដែលកំពុងរាតត្បាតក្នុងព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាពិភពលោកទាំងមូល ខ្ញុំក៏សូមជូនពរពុកម៉ែមាមីងបងប្អូនសុខសប្បាយ​ទាំងអស់គ្នា»៕