ប្រពៃណាស់! កែវ ចាន់​និមល លើកឡើងថា “ស៊ូ​នៅផ្ទះ​គ្មាន​ចំណូល​ ប្រសើរ​ជាង​មាន​លុយ​តែ​គ្មាន​កន្លែង​ចាយ​”…..
សីហា
-

ប្រិយមិត្តជាច្រើនបានបា្រកដជាស្គាល់​ ពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង កែវ ចាន់និមល ត្រូវបានគ្រូពេទ្យ រកឃើញថា​បានឆ្លងកូវីដ ១៩ ហើយពេលនេះ អ្នកនាងបានជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ បច្ចុប្បន្ន​គ្រួសារ​ពួកគេ​បាន​មក​រស់នៅ​ជុំ​ជួបគ្នា​យ៉ាង​មាន​សេចក្តី​សុខ​ក្រោម​ដំបូលផ្ទះ​តែមួយ​ ។

យោងតាមគណនីហ្វេសប៊ុកអ្នកនាង កែវ ចាន់និមល បានរៀបរាប់ថា មួយរយៈនេះគ្រួសារយើងបានជួបរឿងជាច្រើន ទាំងល្អ ទាំងអាក្រក់ ជាពិសេសគឺជម្ងឺកូវីត តែយ៉ាងណាយើងក៏អាចឆ្លងផុតទាំងអស់គ្នាដោយសុវត្ថិភាព ខ្ញ៉ំសង្ឃឹមថាបងប្អូនដែលកំពុងតតាំងជាមួយនឹងជម្ងឺកូវីដ១៩នេះក៏អាចឆ្លងផុតដោយសុវត្ថិភាពដូចគ្នាហើយអ្នកដែលមិនបានឆ្លង សូមក៉ំបំពានបម្រាមនិងសាកល្បងជាមួយជម្ងឺនេះអី ព្រោះវាមិនស្រួលដូចដែលបងប្អូនគិតឡើ។

អ្នកនាងបានបន្តថា ក្នុងរដូរកាលជំងឺកូវិដកំពុងរីករាលដាល អ្នកនាងបាននិយាយថា នៅតែផ្ទះគ្មានចំណូល មានតែចំណាយក៏ពិតមែន តែក៏ប្រសើរជាងមានលុយតែគ្មានកន្លែងចាយ ជាពិសេសគ្មានឱកាសចាយ ព្រោះតែអស់ជីវិតពេលវេលានេះយើងពិបាកដូចគ្នាណាបងប្អូន តែពួកយើងនឹងអាចឆ្លងផុតនៅផ្ទះដើម្បីថែជីវិតខែ្មរអាចធ្វើបានរួមគ្នាការពារនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩នៅក្នុងប្រទេសរបស់យើង៕