រំភើបជំនួស ! អារម្មណ៍អ្នកម្តាយ ឃ្លាតពីកូនស្រី ៤៧ ថ្ងៃហើយ ពេលនេះបានបីកូន សួស វីហ្សា បានពោលពាក្យដ៏សែនសង្វេគភា្លមថា...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ នៅកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅម្សិលមិញនេះតារាចម្រៀងស្រី សួស វីហ្សា បានបង្ហោះសារថា ៖ ខ្ញុំបានទទួលលទ្ធផលយកសំណាកCOVID-19 លេីកចុងក្រោយរបស់ខ្ញុំហេីយ លទ្ធផលគឺ (អវិជ្ជមាន Negative) លទ្ធផលនេះបញ្ចាក់ថាខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 100%ហេីយចាប់ពីថ្ងៃស្អែកទៅខ្ញុំអាច ប្រេីជីវិតរស់នៅជាមួយគ្រួសារបានជួបជុំប្តីប្រពន្ធកូនរបស់ខ្ញុំដូចដេីមវិញហេីយតែខ្ញុំនៅតែគោរពប្រកាន់ខ្ជាប់តាមគោលការណ៏របស់រាជរដ្ធាភិបាលជានិច្ច (៣កុំ ៣ការពារ)នាងខ្ញុំពិតជាអរគុណចំពោះអុំពូមីងបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលតែងតែលេីកទឹកចិត្តខ្ញុំគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ។ 

ជាក់ស្តែងនៅមុននេះបន្តិចស្រាប់តែ សួស វីហ្សា បង្ហោះសារលាយនិងអារម្មណ៍រំភើបបែបនេះថា ៖« រយៈពេល47ថ្ងៃគត់ដែលម្តាយបែកពីកូនបែកពីគ្រួសារ តែថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានវិលមករកសភាពដេីមវិញហេីយ ខ្ញុំពិតជារំភេីបរកពាក្យអ្វីយកមកនិយាយមិនត្រូវទេ ដឹងត្រឹមតែថាពេលនេះខ្ញុំបានជីវិតដ៏ស្រស់បំព្រងរបស់ខ្ញុំត្រឡប់មកវិញហេីយ(នៅផ្ទះឈ្នះកូវីដ)(កុំភ្លេច៣កុំ ៣ការពារ) អរគុណសន្តិភាព ៕