គួរឲ្យស្រលាញ់ណាស់! ឆ្លាតអ្វីម្លេះទេ សុនខមួយក្បាល ដើរពាំធុងសំរាមតាមម្ចាស់ និងចេះយកស្បែកជើងប្រគេនព្រះសង្ឃទៀត…(មានវីដេអូ)
សីហា
-

សត្វឆ្កែ  ឬសុនខដទៃទៀតគឺជាការបន្ថែមសមាជិក ដ៏អស្ចារ្យទៅក្នុងគ្រួសារណាមួយ តាមពិតការមានសត្វចិញ្ចឹមមានអត្ថប្រយោជន៍ជាច្រើន ទន្ទឹមនឹងនេះដែរវាក៏នាំមកនូវការទទួលខុសត្រូវផ្នែកអារម្មណ៍ និងហិរញ្ញវត្ថុក៏ដូចជាការវិនិយោគពេលវេលាជាក់លាក់មួយផងដែរ។ សុនខ អាចហិតក្លិន និងស្ដាប់បានយ៉ាងល្អ ប៉ុន្តែមិន​អាចមើល​ឃើញពណ៌​បាន​​ល្អ​នោះទេ។ ពួកវាងងឹតពណ៌។ សត្វឆ្កែមានជើងបួន ហើយបង្កើតសម្លេង "បាក"​ "វូហ្វ" ឬក៏ "អាហ្វ"។ សត្វឆ្កែតែងតែដេញចាប់សត្វឆ្មា ហើយ​សត្វឆ្កែភាគច្រើនលេង​ចាប់បាល់ និងដំបងឈើ។

យ៉ាងណាមិញ វីដេអូជាច្រើនត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាស៊ែរតគ្នាៗ ដោយសារតែឆ្កែមួយក្បាលពិតជាឆ្លាតណាស់ ចេះសព្វគ្រប់ ហើយក៏គួរឲ្យស្រលាញ់ផងដែរ។ ក្នុងនោះដែរ ទិដ្ឋភាពព្រះសង្ឃមួយអង្គដែលបានបង្ហោះវិដេអូនេះ​បានធ្វើសកម្មភាពជួយដល់ព្រះអង្គ ដូចជាពាំធុងសម្រាមតាមព្រះអង្គ និងយកស្បែកជើងឲ្យព្រះអង្គជាដើម។ 

ជាមួយគ្នានេះផងដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ វត្តសិរិសាគរ ដូនស្ដើង បានធ្វើការបង្ហោះវីដេអូអំពីសត្វឆ្កែមួយក្បាលដែលពូកែ និងឧស្សាហ៍ ស្តាប់បង្គាប់ណាស់ ជាពិសេសនោះ គេមានរបៀបណាស់ មុនពេលឆីបាយ គេក្រាបសុំដែរ គ្រប់សកម្មភាព តែងមានវត្តមានគេរហូត! ដឹងទេថាខ្ញុំស្រលាញ់អ្នកណាស់៕ ចង់ដឹងថាឆ្កែនេះឆ្លាតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖