កម្រឃើញណាស់ ! ស្ងាត់ៗ ណុប បាយ៉ារិទ្ធ បង្ហោះរូបភាពកាលពី ១០ ឆ្នាំមុន ហើយរៀបរាប់ទាំងក្តុកក្តួលថា...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅមុននេះបន្តិចលោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបថត២សន្លឹកធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយរូបថត២ សន្លឹកនេះបង្ហាញពីទិដ្ឋភាពកាលពី១០ឆ្នាំមុនដែលលោកបានថតជុំគ្នាជាមួយនិងតារាល្បីៗជាច្រើនឌួងនៅក្នុងប្រទេសកម្ពុជា ។ 

ជាក់ស្តែងនេះបើយោងតាមការបង្ហោះរបស់លោក ណុប បាយ៉ារិទ្ធ នៅមុននេះបន្តិចបានរៀបរាប់ថា ៖ រយៈពេលជាង១០ឆ្នាំ ឃើញរូបថតនេះហើយគឺពេលវេលាដើរលឿនខ្លាំងណាស់ ។ 

កាលនោះពួកយើងថតជុំគ្នាកំឡុងពេលម៉ាក់របស់ខ្ញុំបើកហាងលក់សម្លៀកបំពាក់២ នៅខេត្តសៀមរាបជិតធនាគាANZក្បែរហាងបាយអង្គរម៉ុងឌីយ៉ាល់ និង នៅភ្នំពេញជាប់និងរោងកុនហែមជាតិផ្ទាល់ ។




រូបទី១ ជួរលើ ប្អូនស្រីបង្កើតបញ្ញាឈិតសុវណ្ណ បញ្ញា ឈ្មោះឈិតសុវណ្ណនុការ(អាវសរ) ប្អូនស្រីពៅ ពុំងារ ខ្ញុំ ប្អូនស្រី សុខ សីឡាលីន ប្អូនប្រុសបង្កើត ណុប ទិត្យាដារ៉ាវុធ(សេនគិ) ប្អូនស្រីបង្កើតកញ្ញា ឈិតសុវណ្ណបញ្ញា ឈ្មោះស្រីតូ(អាវបៃតង) និង កញ្ញា មាស សុខសោភា ។

ជួរក្រោមប្អូនស្រី បាសាទដាវីន ប្អូនបង្កើត នីកូ(អាវឆ្នូតក្រហម) ប្អូនបង្កើត ណុប ច័ន្ទសិទ្ធិការ្យ (អុីនុ ជាអ្នកនិពន្ធទំនុកច្រៀងនៅហង្សមាស) 

ប្អូនស្រីបង្កើត ណុប ហ្សណែតកុល្លិការ (អាវក្រហមលាយផ្កាសរ ជាតួរឯកសម្តែងក្នុភាពយន្តរឿង មហិច្ឆិតាជាមួយលោកប៉ែន ចំរ៉ុង) ប្អូនស្រីជីដូនមួយ ណុបមុន្នីសោម៉ា (តាក់ម៉ា) ។

រូបទី២ខាងឆ្វេង អាវសរ ប្អូនស្រី ឈិត សុវណ្ណនុការ អាវក្រហម ប្អូនស្រី សុខ សីឡាលីន អាវក្រហមផ្កាសរ ប្អូនស្រីបង្កើតរបស់ខ្ញុំ ណុប ហ្សណែតកុល្លិការ អាវបៃតង ប្អូនស្រីតូ ខាងក្រោម ខាងឆ្វេងប្អូនស្រី ពៅ ពុំងារ ខាងស្តាំ ប្អូនស្រីជីដូនមួយ ណុប មុន្នីសោម៉ា (តាក់ម៉ា) ៕ សូមទស្សនារូបភាពខាងក្រោម៖