អ្នកណាមិនខ្លោចចិត្ត ! ត្រឹមតែមួយថ្ងៃសោះ បាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ ២ នាក់ដោយសារ...
ស៊ីហៀង
-

ពិតណាស់ជីវិតមនុស្សយើងមិនទៀងទេ រាល់ជីវិតដែលកើតលើផែងដីនេះគឺមានការកើតចាស់ឈឺ  ស្លា  ប់ វាជារឿងធម្មតាព្រោះជាច្បាប់របស់ធម្មជាតិ គ្មានអ្នកណាអាចកំណត់និងអាចយកឈ្នះបានទេ ដូច្នេះនៅពេលមានជីវិតមនុស្សគ្រប់រូបគួរតែធ្វើអំពើល្អឲ្យបានច្រើន ព្រោះពេល ស្លា ប់ ទៅមានមនុស្សជាច្រើនចងចាំយើង និងចងចាំអ្វីដែលយើងបានធ្វើកាលពីកន្លងមកមុនពេលអស់ជីវិតពីផែនដីនេះ ។ 

យ៉ាងណាមិញថ្មីៗនេះនៅលើហ្វេសប៊ុកឃើញថាមានការចែករំលែកជាច្រើនអំពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យមានមនុស្សចំនួន ២ នាក់បានបាត់បង់ជីវិត ទាំងនៅក្មេងបានត្រឹមតែបន្សល់ទុកនូវក្តីឈឺចាប់និងសោកស្តាយយ៉ាងខ្លាំងទៅដល់ក្រុមគ្រួសារនិងបងប្អូន សាច់ញ្ញាតិ។ 

នេះបើយោងតាមហ្វេសប៊ុកឈ្មោះថា Hong Smile បានរៀបរាប់នៅលើហ្វេសប៊ុកថា៖ «លើលោកនេះគ្មានអ្វីឋិតថេរនោះទេបើសិនជាតិក្រោយមានពិតសូមឱ្យក្មួយទាំងពីរមានអាយុវែងកុំឲ្យមានអាយុខ្លីដូចជាតិនេះទៀត ណាក្មួយ បើអាចក្មួយអាចត្រឡប់មករកក្រុមគ្រួសារយើងវិញបានណាក្មួយ Kong Meng Seakk Leng » ។

ក្រោយឃើញបែបនេះធ្វើឲ្យអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់ស ព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់រហូតដល់ទៅ២ នាក់យ៉ាងលឿនបំផុតដោយនឹកស្មានមិនដល់ ចុងក្រោយចូមឲ្យអ្នកដែលបាត់បង់ជីវិតទាំងពីរនាក់នេះសូមដួងប្រលឹងវិញ្ញាញរបស់គាត់ទៅឲ្យបានសុខចុះ ៕