រឿងអាក្រក់សម្រាប់កម្ពុជា ! ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៧៣០នាក់និងមានអ្នកស្លា ប់ រហូតដល់ទៅ...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅថ្ងៃព្រឹកថ្ងៃទី ០២ ខែឧសភា នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយថាបានរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ ថ្មីចំនួន ៧៣០ នាក់បន្ថែម ក្នុងនោះមាន ៧២៨នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ១៦៩នាក់ តួរលេខដែលប្រកាសនៅក្នុងព្រឹកនេះគឺជាតួរលេខខ្ពស់ជាងកាលពីម្សិលមិញច្រើនណាស់ ។

ជាមួយគ្នានេះដែរនៅព្រឹកនេះក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសពីអ្នកជំងឺដែលបានបាត់បង់ជីវិត​ដូចគ្នា ហើយនៅកាលពីថ្ងៃទី ០១ ខែឧសភា ម្សិលមិញនេះកម្ពុជាមានអ្នកជំងឺចំនួន ៦ នាក់ទៀតបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ ។នេះជារឿងទុក្ខសោកមួយដែលប្រទេសកម្ពុជា យើងកំពុងជួប ដោយមានអ្នកឆ្លងជំងឺកូវីដ១៩នេះកើនឡើងរាល់ថ្ងៃនិងនិងមានអ្នក ស្លា ប់ ជាបន្តបន្ទាប់គ្មានលួសមួយថ្ងៃ ៕