កម្របានជួបណាស់! ផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញកូនកំលោះយ៉ាងខ្ពស់ រីឯកូនក្រមុំវិញ….(មានរូបភាពច្រើន)
សីហា
-

ពាក្យថាស្នេហា អ្នកណាក៏អាចទទួលបានដែរ ប៉ុន្តែការទទួលបាននោះគឺអាចខុសគ្នាស្រឡះ។ មានអ្នកខ្លះតាំងពីតូចមករហូតចូលរោងការមិនដែលមានសូម្បីស្នេហាម្ដង ចំណែកអ្នកខ្លះទៀត មានម្ដង ពីរដង ឬ អាចលើសពីនេះក៏អាចថាបាន។ ស្នេហាកើតចេញពីភាពស្និទ្ធស្នាល ព្រោះតែថា ពេលខ្លះនៅពេលយើងរៀនជាមួយគ្នា និយាយគ្នាលេង សារសងគ្នា​នៅជិតគ្នារហូតនោះ តែយូរៗទៅអ្នកអាចមានងារម្មណ៍អោយគ្នាទៅវិញទៅមក។ 

ការនៅជិតគ្នា អាចស្គាល់គ្នាកាន់តែច្បាស់ យល់ពីគ្នា ដឹងពីគ្នា ជាពិសេសនោះអ្នកអាចដឹងពីចំណុចល្អ អាក្រក់គ្នាបានដោយងាយទៀតផង!។ ចង់អោយមនុស្សម្នាក់ស្រឡាញ់អ្នកវាមិនលំបាកទេ តែអ្នកត្រូវតែច្បាស់ខ្លួនឯងថាគេគ្មាននរណាម្នាក់នៅក្នុងចិត្ត ហើយព្យាយាមបង្ហាញភាពល្អរបស់អ្នកអោយម្នាក់នោះដឹង ដោយប្រើវេលាមួយដ៏យូរ សូមកុំបង្ខំវាពេក វាត្រូវការពេលវេលា។ ទោះបីអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងក្ដី តែសូមកុំប្រឹងសម្ដែងជាអ្នកដ៏ទៃ អ្នកត្រូវតែធ្វើខ្លួនឯងជាខ្លួនឯង នោះទើបស្នេហានោះកើតមានហើយ មានន័យ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phëã Püy បានរៀបរាប់ពីចំណងស្នេហាមិនគិតពីអាយុ និងរូបរាងនោះ“ ផ្ដើមពីសង្សាក្លាយជាប្ដីប្រពន្ធ  Sa Su Ke 2019 ពួកយើងបានផ្ដើមស្រលាញ់គ្នាជាសង្សារហូតពួកយើងក៏ស្រលាញ់គ្នាបានរយះពេល 1 ឆ្នាំ ហើយក៏បែកគ្នា បែកគ្នាអស់រយះពេល 3 ខែ ហើយក៏មានសង្សាថ្មីរៀងៗខ្លួនតែអារម្មណ៍ញុមនៅតែនឹកគាត់រហូតទោះនៅជាមួយ

អ្នកថ្មីក៏ដោយ  រួចហើយពួកយើងក៏ត្រូវគ្នាវិញហើយគាត់ល្អជាងមុនច្រើន បន្ទាប់មកពួកយើងក៏បន្តស្រលាញ់គ្នារហូតរយះពេលជឹត 2 ឆ្នាំហើយយើងក៏យល់ពីគ្នាកាន់តែច្រើនចុះសម្រុងគ្នាច្រើនទើបសម្រេចចិត្តថារស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ (ចង់និយាយថារៀបការដោយមិនបានត្រៀមទុកមុន) អរគុណប្ដីដែលមិនបោះបង់អូនហើយតែងតែស្រលាញ់អូនរហូតមក”៕