ក្រោយដឹងថាសមត្ថកិច្ចរងរបួសដោយសារបុគ្គលិក FoodPanda ជិះម៉ូតូបុក ស្រាប់តែលោកស្រី ទ្រីដាណា ពោលពាក្យយ៉ាងកំសត់ និងជូនថវិការចំនួន….
សីហា
-

ប្រិយមិត្កក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកលោកស្រី ទ្រី ដាណា បានបង្ហោះសារថា “អាណិតលើសពីអាណិត ថ្ងៃមុន ខ្ញុំឃើញគេផ្សាយពីគាត់កំពុងហូបបាយថ្ងៃម៉ោងជិត២ មុខឡើងខ្លោចអស់ ខ្ញុំបង្ហាញប្ដីមើល ស្រាប់តែល្ងាចមិញ ឃើញអ្នកដឹកជញ្ជូនបើកម៉ូតូបុកគាត់ មើលផ្លាកឈ្មោះទៅ ឈ្មោះគាត់ហ្នឹង ពន្លឺ។ នាងខ្ញុំមានតែការលើកទឹកចិត្ត ជួយថវិកា 500$ ដើម្បី

ព្យាបាលរបួស មើលថែខ្លួន ឱ្យឆាប់ជាសះស្បើយឡើងវិញ។បងប្អូនបើកបរ មេត្តាយោគយល់អធ្យាស្រ័យ ជៀសវាងបង្ករគ្រោះថ្នាក់។ ឃើញសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គាត់ហត់ណាស់ហើយ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ការឆ្លង នាំភាពស្រស់បំព្រងមកឱ្យទឹកដីយើងវិញ។ អនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ”។

គួរបញ្ជាក់ផងដែរថា បុគ្គលិក Foodpanda ជិះម៉ូតូលឿនជ្រុល បុ កសមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យ​ កំពុងអនុវត្តវិធានការបិទខ្ទប់​ក្នុងតំបន់ក្រហម ដេីម្បីទប់ស្កាត់កូវីដ១៩​ បណ្តាលឲ្យរងរ បួស ធ្ង ន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ កាលពីល្ងាចថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០២១​ ។យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុម

ហ៊ុនfoodpanda ម្នាក់បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយថែមទាំងជិះបំ បុ កសមត្ថកិច្ច ម្នាក់បណ្តាលអោយរ ងរបួ សត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ហេតុការណ៍នេះបានកើតឡើងនៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចដែលរងរ បួ សក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួ សជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpanda ។បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចនគរបាលខ ណ្ឌមានជ័យឃា ត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់៕