ក្តៅៗ ! នារីម្នាក់នេះគាត់មានវិជ្ជមានកូវីដ១៩ ហើយ សូមបងប្អូនដែលធ្លាប់ប៉ះពាល់ជាមួយគាត់ ឆាប់ទៅធ្វើសំណាកជាបន្ទាន់
ស៊ីហៀង
-

បន្ទាយមានជ័យ ! ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងថ្ងៃនេះខេត្តបន្ទាយមានជ័យត្រូវបានរកឃើញថាមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបន្ទាប់បីរាជធានីភ្នំពេញ  គឺមានចំនួនរហូតទៅដល់១៥៣ ករណី ដូចនេះចំនួនអ្នកឆ្លងសរុបពេលនេះកើនដល់ ៥៦៥ ករណី ។ 



ដោយឡែកនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Banteay Meanchey News Youths បានជូនដំណឹងតាមរយៈការបង្ហោះរូបថតរបស់នារីម្នាក់ដែលគាត់មានវិជ្ជមានជំងឺកូវីដ១៩ ហើយអមមកជាមួយនិងសារបែបនេះថា ៖ « បងប្អូននៅក្រុងសិរីសោភ័ណ ដែលមានទំនាក់ទំនងជាមួយគាត់ សូមមកធ្វើចត្តាឡីស័ក ជាប្រយ៉ាប់ ព្រោះគាតវិជ្ជមានកូវីដ១៩។


ព័ត៌មាន បន្ថែមនិងជូននៅពេលក្រោយ សូមបងប្អូនអនុវត្តទាំងអស់គ្នា ៣ការពារ ៣កុំ ទាំងអស់គ្នា»។ សូមបញ្ជាក់ផងដែរថានេះជាដំណឹងបឋមតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតនិងជម្រាបជូននៅពេលក្រោយ ៕