ប្រិយមិត្តជាច្រើនប្រាកដជានៅចាំលោកពូម្នាក់ ដែលបានច្រៀងបទ លក់គោយន្ត ហើយត្រូវបានមហាជនជាច្រើនកោតសរសើរ និងលើកទឹកចិត្ដដល់គាត់ តែក៏មានមតិមួយចំនួនទៀតបែរជារិះគន់គាត់ទៅវិញ ដែលនិយាយពាក្យជាច្រើនដែលធ្វើឲ្យគាត់ខកចិត្ត គណនីហ្វេសប៊ុកនោះឈ្មោះថា kunthea Srp នេះជាពាក្យពេចន៍ដែលគាត់និយាយ“ខ្ញុំចង់សួរថារាល់ថ្ងៃពូគិតអីហាសពាក់ឯកសណ្ឋានប៉ូលីសមកអង្គុយច្រៀង ធ្វើ ដូចគ្មានរឿងអ្វីកើតឡើង គេវឹកវរ ពេញមួយប្រទេស ស្របពេលដែល កងកម្លាំងនិងប្រជាពលរដ្ឋមួយចំនួនកំពុងវេទនា ឱកាសក្លាយជាតារានៅ មានច្រើនណាស់ពូ តែមិនមែនពេលនេះ ខ្ញុំសុំមិនយល់មែនតើ”។
.jpg?1620058313)
.jpg?1620058313)
.jpg?1620058313)
.jpg?1620058313)
.jpg?1620058313)
បន្ទាប់ពីមានការរិះគន់គាត់រួចមកក៏មតិជាច្រើនបានលើកឡើងថា “ឱ! អស់លោកអ្នកទើសមួយចំនួនអើយ មើលទៅពេលគាត់ចុះធ្វើការហាលថ្ងៃ ហាលភ្លៀង អស់លោកមិនបានឃើញ គ្រាន់តែគាត់ទំនេរបន្តិចច្រៀងកំដរអារម្មណ៍ក៏ទើសដែល ជូនសំរាប់អ្នកពូកែទើស”។
.jpg?1620058324)
.jpg?1620058323)
.jpg?1620058324)
.jpg?1620058325)
.jpg?1620058325)
ចំពោះគណនីហ្វេសប៊ុករបស់លោកពូវិញក៏មិននៅស្ងៀមដែល ហើយចេញមុខនិយាយចំៗថា “សូមផ្ញើជូនកញ្ញា kunthea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយមិនរៀនរស់អោយគេអាណិតស្រលាញ់ទេ កើតមកហើយអោយតែគេស្អប់ ហើយស្លាប់ទៅវិញក៍អោយគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូរអារម្មពីការងារ
.jpg?1620058336)
.jpg?1620058337)
.jpg?1620058337)
មិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ណមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ”។
ក្នុងនោះដែរលោកគូ ក៏បានបញ្ចេញនូវវីដេអូមួយដែលបានបង្ហោះក្នុងបណ្តាញសង្គមTikTok ដែលបាននិយាយថា គាត់មិនមែនច្រៀងលេងក្នុងម៉ោងការងារនោះទេ គាត់ច្រៀងលេងនេះគឺគាត់ដល់ម៉ោងសម្រាកហើយ គាត់មិនដែលយកម៉ោងការងារមកលាយឡំគ្នានោះ មិនតែប៉ុណ្នោះលោកពូបាននឲបន្តថា គាត់មិនបានបំពុលសង្គមទេ មានតែឲ្យបងប្អូនគ្រប់គ្នាជៀសផុតពីជំងឺកូវិដ១៩៕ សូមទស្សនាវីដេអូខាងក្រោមនេះ