ខេត្តកណ្តាល ថ្ងៃនេះមានអ្នកឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ
ស៊ីហៀង
-

ជឿថាដំណឹងមួយនេះច្បាស់ជាធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងខេត្តកណ្តាលច្បាស់ជាមិនសប្បាយចិត្តឡើយ ក្រោយដឹងពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ករណីថ្មីក្នុងថ្ងៃនេះ ។ នៅព្រឹកនេះដែរផេកផ្លូវការឈ្មោះ “ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩” បានធ្វើការបង្ហោះជូនដំនឹងបឋមមួយឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបបែបនេះថា ៖ «បន្ទាប់ពី រាជធានីភ្នំពេញ គឺខេត្តកណ្តាល ដែលត្រូវបាន រកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង!» ។ 

គួរបញ្ជាក់ផងដែរថានៅកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ករណីថ្មីចំនួន ៨៤១ នាក់ និងមានករណីជាសះស្បើយចំនួន ៦១ នាក់ និងករណីស្លា ប់ ចំនួន ៤ នាក់បន្ថែម ។

ក្នុងនោះដែរក្រសួងបានប្រកាសរក់ឃើញអ្នកឆ្លងនៅក្នុងរាជធានីភ្នំពេញចំនួន( ៥២៥ ) បន្ទាយមានជ័យ (១៥៣) ព្រះសីហនុ (៦២) កណ្តាល(៣៣) កំពង់ចាម (២១) កំពង់ធំ (១៥) តាកែវ (៩) ត្បូងឃ្មុំ៩) សៀមរាប(៧)កំពង់ស្ពឺ(៦) ព្រៃវែង(១) ។

ហេតុដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះស្ថានភាពប្រទេសកម្ពុជាពេលនេះមិនទាន់មានភាពធូរស្បើយពីជំងឺកូវីដ១៩ឡើយទេ ដូច្នេះហយើសូមប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកាច សា ហា វ មួយនេះទាំងអស់គ្នាដើម្បីឲ្យប្រទេសកម្ពុជារបស់យើងឆាប់វិលត្រឡប់មករកភាពដើមវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរញ៉ូវសូមចុច៖ https://t.me/khmernewschannel