ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង ហើយក្នុងពេលនេះយើងបានត្រៀមរួចរាល់ក្នុងការទប់ស្កាត់ និងបែងចែកតំបន់ លឿង លឿងទុំ និងពណ៌ក្រហម។
.jpg?1620109487)
.jpg?1620109487)
.jpg?1620109487)
.jpg?1620109487)
.jpg?1620109487)
.jpg?1620109487)
.jpg?1620109487)
កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ មានរថយន្តពេទ្យជាច្រើនគ្រឿងដឹកអ្នកវិជ្ជមានកូវីត១៩ រង់ចាំចូលស្តាតអូឡាំពិក ហើយក៏បានការរង់ចាំចូលសម្រាកក្នុងទីនោះ តែក៏មានបងប្អូនយើងជាច្រើនខ្លះមិនទាន់បានហូបបាយ ហូបទឹក រហូតដល់អ្នកកាសែតរាប់រៃលុយគ្នាដើម្បីទិញទឹកសុទ្ធជូនដល់អ្នកជំងឺកូវិដ១៩។
.jpg?1620109496)
.jpg?1620109496)
.jpg?1620109496)
.jpg?1620109496)
.jpg?1620109496)
.jpg?1620109496)
បន្ទាប់ពីឃើញវីដេអូនេះហើយ ស្រាប់តែលោក ពេជ្រ ស្រស់ បានសម្តែងការសោកស្តាយ និងនិយាយថា “ក្រោយឃើញការមិនទទួលអ្នកផ្ទុកមេរោគ COVID-19 ដើម្បីព្យាបាលនៅមណ្ឌលកម្រិតស្រាលនោះ ខ្ញុំសូមជូន ជាយោបល់មួយ គឺរដ្ឋអំណាចត្រូវរកទីតាំងនៅក្នុងតំបន់ដែលមានពលរដ្ឋឆ្លង ដើម្បីព្យាបាលអ្នកឆ្លងCOVID-19តែម្តងទៅ ឆ្លងនៅខណ្ឌណា គឺខណ្ឌនោះទទួលខុសត្រូវហើយចល័តពេទ្យមកព្យាបាលពួកគាត់នៅនឹងកន្លែង”៕
សូមទស្សនាវិដេអូខាងក្រោម៖