អ្នកណា ខ្លាំងដូចគាត់ ! គេបិទប្រទេស ហាមឃាត់មិនឲ្យធ្វើដំណើរ ស្រាប់តែបុរសម្នាក់នេះជិះឧទ្ធម្ភាគចក្រ វិញម្តងដើម្បីទៅទិញ...(មានវិដេអូ)
ស៊ីហៀង
-

បរទេស ៖ បុរសវ័យចំណាស់ម្នាក់បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីគាត់បានជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងដើម្បីទៅទិញរបស់ញាំខណៈប្រទេសរបស់គាត់ត្រូវបានគេបិទហាមឃាត់មិនឲ្យធ្វើដំណើរព្រោះតែបញ្ហាមេរោគកូវីដ១៩មានការរាតត្បាតខ្លាំង ។ 

យ៉ាងណាមិញបុរសវ័យចំណាស់ដែលអង្គុយនៅក្នុងឧទ្ធម្ភាគចក្រ រូបនេះត្រូវបានគេដឹងថាគាត់រស់នៅទីក្រុង Salford ហើយគាត់បានហោះហើរចេញពីទីក្រុង Salford មកកាន់ហាងលក់នំសាន់វិចមួយកន្លែងដែលមានទីតាំងនៅក្នុងសង្កាត់ Ribble Valley ជិតគ្នាជាមួយនិងទីក្រុង Preston របស់ប្រទេសអង់គ្លេស នៅក្នុងគោលបំណងដើម្បីទិញនំសាន់វិច ៕ 

ជាមួយគ្នានេះដែរបន្ទាប់ពីវិដេអូមួយនេះបានបង្ហោះនៅលើបណ្តាញសង្គមរួចឃើញថាវិដេអូរបស់បុរសវ័យចំណាស់ម្នាក់នេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន និងមានអ្នកចូលទស្សនារាប់លាននាក់ ទៀតសោធថ្វីត្បិតវិដេអូរបស់គាត់មានអ្នកចាប់អារម្មណ៍ច្រើនក៏ពិតមែនប៉ុន្តែគាត់ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការរិះគន់ផងដែរ ។


មហាជននៅលើបណ្តាញសង្គមជាច្រើនហាក់បីមិនមានការពេញចិត្តចំពោះទង្វើរមួយនេះទោលតែសោះ បើទោះបីជាមើលទៅ ឡូយ មើលទៅអស្ចារ្យ ប៉ុន្តែបុរសវ័យចំណាស់ម្នាក់នេះគាត់បានធ្វើខុស គឺគាត់បានរំ លោ ភ បំពាននឹងការរឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលមានវីរុសកូវីដ-១៩ ។ 

ចំពោះករណីមួយនេះដែរត្រូវបាន ប៉ូលិសក្នុងតំបន់ក៏កំពុងធ្វើការស៊ើបអង្កេតទៅលើករណីនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេស អង់គ្លេសផងដែរ៕

សូមទស្សនាវិដេអូខាងក្រោម ៖