ផ្ទុះការកោតសរសើរ យ៉ាងខ្លាំងប្រពន្ធចៅហ្វាយខេត្តព្រះសីហនុ លីបាវអង្ករដើម្បីយកទៅចែកជូនប្រជាជន ថែមទាំង….
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ ចៅហ្វាយខេត្តព្រះសីហនុ គឺ ឯកឧត្តម គួច ចំរើន ក្រោមការដឹកនាំរបស់លោកបានធ្វើឲ្យប្រជាពលរដ្ឋមានការកក់ក្តៅខ្លាំងណាស់ ព្រោះតែលោកជាថ្នាក់ដឹកនាំល្អ លោកតែងតែជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាងខ្លួនឯងទៅទៀត ក្នុងការដឹកនាំកន្លងមកឃើញថាលោក ឯកឧត្តម គួច ចំរើន តែងតែព្យាយាមកែលម្អទីក្រុងព្រះសីហនុខ្លាំងណាស់ លោកតែងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នកសំអាតសួន ឆ្នេរជាប្រចាំ ធានាភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួម លើកកំពស់ និងថែរក្សាបរិស្ថានឆ្នេរកាន់តែមាន សោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ៕

ក្នុងនោះដែរ រូបភាពពីរសន្លឹកដែលបង្ហាញពីសកម្មភាពលោកជំទាវអ៊ូ ធីតាពៅលីបាវអង្ករដើម្បីយកទៅចែកជូនប្រជាជន បានធ្វើអោយមហាជនមើលឃើញនិងបានកោតសសើយ៉ាងខ្លាំងចំពោះលោកជំទាវ ដែលជាស្រ្តីម្នាក់អាចឆក់យកបានបេះដូងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលជាមនុស្សលះបង់ពេលវេលាដើម្បីការងារទាំងស្រុងតាំងពីនៅជាអភិបាលខណ្ឌដែលពេលខ្លះ

មិនទាំងបានទៅមើលភរិយាឆ្លងទន្លេនៅមន្ទីរពេទ្យផងព្រោះតែការងារ។លោកជំទាវ អ៊ូ ធិតាពៅគួចចំរើន ដែលស្រស់ស្អាតល្វត់ល្វន់ក្នុងតួសម្តែងជាស្ត្រីអប្សារគឺជាអនុប្រធានក្រុមមេធាវីស្មគ្រ័សម្តេចតេជោហ៊ុនសែនសម្រាប់ជួយការពារយុត្តិធម៍ជូនប្រជាពលរដ្ឋក្រីក្រផងដែរ។សូមគោរពសសើរនិងជូនពរលោកជំទាវមានសុខភាពល្អជោគជ័យក្នុងភារកិច្ចបំរើប្រជាពលរដ្ឋជាមួយស្វាម៉ី៕

យ៉ាងណាមិញ ភរិយារបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់ថា“យើងមិនអាចមើលនឹងភ្នែកទទេ ថាអ្នកណាមានផ្ទុកកូវីតឬអត់ទេ!ខ្ញុំនៅតែបន្តទទូចសូមអង្វរ ដល់បងប្អូនជនរួមជាតិយើងដែលគ្មានការងារសំខាន់ចាំបាច់ក្នុងការចេញក្រៅផ្ទះទេ សូមបន្តនៅផ្ទះដើម្បីទុកពេលអោយកងកំលាំងអាជ្ញាធរស្ថាបន័ពាក់ពន្ធ័និងភ្នាក់ងារជំនាញ បានធ្វើការជួយសង្រ្គោះមហន្ត

រាយកូវីត19សហគមន៍20កុម្ភៈអោយបានបិទបញ្ចប់ក្នុងពេលឆាប់ៗផងហើយសូមកុំឆ្លើយថាដើម្បីជីវភាពហើយបន្តចេញក្រៅប៉ាតណាប៉ាតណីជប់លៀងជួបអ្នកនេះជួបអ្នកនោះដដែលៗអោយសោះ ព្រោះវិប្បដិសារីនឹងជេរស្តីអ្នក ប្រសិនបើធ្លាក់មកលើគ្រួសារអ្នក នោះអ្នកនឹងទឹកភ្នែក វាមិនមែនជារឿងលេងសើចទេ អាយុជីវិតមនុស្សជាតិស្ថិតក្នុងដៃអ្នកគ្រប់ៗគ្នា” ៕