រំភើបជំនួស! គូស្នេហ៍ខុសវ័យ បង្ហាញភាពផ្អែមល្ហែមទៅកាន់ស្វាមីដោយសារតែថ្ងៃទី០៥ ខែ០៥ នេះគឺជាថ្ងៃដែល…
សីហា
-

ភ្នំពេញ៖ ជីវិតគូស្រករ មានន័យថាប្ដីប្រពន្ធមួយគូមានអាយុស្រករគ្នា ឬប្រហាក់ប្រហែលគ្នា ប៉ុន្តែសម្រាប់ជីវិតប្ដីប្រពន្ធមួយគូនេះវិញយើងមិនអាចហៅថាគូស្រករបានទេដោយសារបុរសជាប្ដីមានអាយុចាស់ជាងប្រពន្ធច្រើន ឬអាចហៅម្យ៉ាងបានថាជីវិតគូតែមិន ប៉ុន្តែទោះបីជាជីវិតគូរស្រកររបស់គាត់ខុសគ្នាយ៉ាងណាក៏ដោយតែគាត់ពេញចិត្តនឹងទទួលយកបុរសជាប្ដី ដែលគាត់អាងថាបុរសវ័យចំណាស់រូបនោះមានអ្វីគ្រប់យ៉ាងសម្រាប់គាត់សំដៅលើអត្តចរិត និងចរិយាសម្បត្តិ ទោះបីធនធានខ្សត់ខ្សោយក៏នាងមិនគិតដែរ។

ស្នេហាមួយកើតឡើងទៅបានទាល់តែមានមនុស្សពីរនាក់យល់ចិត្តគ្នា ហើយស្នេហា ក៏មិនបានប្រកាន់ពីអាយុ ពណ៌សម្បូរ ឬជាតិសាសន៍ណានោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំខាន់បំផុតអ្នកដែលយើងបានជ្រើសរើសយកមកជាដៃគូរួមជីវិត អាចមើលថែ ផ្ដល់ក្ដីសុខឲ្យយើងបានរហូត ឬអត់ប៉ុណ្ណោះ។

យ៉ាងណាមិញ គូស្នេហ៍ដែលមនុស្សគ្រប់គ្នានឹងស្មានមិនដល់ គឺពួកគាត់កំពុងតែរស់នៅយ៉ាងមានក្តីសុខ ហើយថ្ងៃទី០៥ ខែ០៥ ក៏ជាថ្ងៃពិសេសរបស់ស្វាមី ដែលក៏ឆ្លៀតបង្ហោះសារថា “05-05 រីករាយ ថ្ងៃកំណេីតប្ដីសម្លាញ់ចិត្តអូន, ក្នុងថ្ងៃនេះអូនគ្មានអ្វីអបអរបងក្រៅពីពាក្យជូនពរ សុំអោយប្ដីសម្លាញ់មានសុខភាពល្អ, មានសេចក្ដីសុខ, យេីងបានឆ្លងកាត់រឿងជា

ច្រេីនជាមួយគ្នា, អូនទទួលថាវាមានរឿងពិបាកៗជាច្រេីន តែបងនៅតែរក្សាស្នាមញញឹម, នឹងលេីកទឹកចិត្តប្រពន្ធជានិច្ច,សុំអោយយេីងអាចឆ្លងផុតជាមួយគ្នាគ្រប់រឿងនៅខាងមុខបន្តទៀត តែមិនមែនតែយេីងពីរនាក់ទៀតទេ ហេីយក៏សូមអរគុណដល់បងប្អូនក្រុមស្បៀងដែលបានចែករំលែកដល់ប្អូននឹងស្វាមីកំឡុងពេល Lock down នេះ”៕