ក្រុមគ្រូពេទ្យកម្ពុជា ពេលនេះកំពុងតែទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ នៅក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩
ស៊ីហៀង
-

ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលកំពុងតែជួបប្រទះនូវផលវិបាកដោយសារជំងឺកូវីដ១៩ ខណៈប្រទេសជាច្រើននៅលើពិភពលោកក៏មិនខុសគ្នាពីកម្ពុជាដែរ មេរោគកូវីដ១៩ វាបានធ្វើឲ្យមនុស្សរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារម្នាក់ៗត្រូវនៅឃ្លាតឆ្ងាយពីគ្នាដោយសារតែមេរោគដ៏កំណាចនេះ ។ 

យ៉ាងណាមិញ ការរាតត្បាតឆ្លងរីករាដាលជំងឺកូវីដ១៩ នៅតែបន្តកើនឡើងហើយវាបានបំប្លែងខ្លួនទៅជាមេរោគ សា ហា វ ៗ ជាមុនរាប់រយដង វាអាចឆក់យកជីវិតមនុស្សត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ឧទាហរណ៍ដូចមាននៅប្រទេសឥណ្ឌាស្រាប់ ប្រជាពលរដ្ឋរាប់លាននាក់បានបាត់បង់ជីវិតដោយសារតែមេរោគកូវីដបំប្លែងខ្លួនថ្មីនេះ  ។ 

ដោយឡែកនៅក្នុងប្រទេសនីមួយៗដែលមានមេរោគឆ្លងច្រើននោះគឺអ្នកដែលទទួលបន្ទុកធ្ងន់នោះក្រុមគ្រូពេទ្យ ក្រុមគ្រូពេទ្យមានតួនាទីព្យាបាលអ្នកជំងឺដែលបានឆ្លងមេរោគកូវីដ១៩នេះ ក្រុមគ្រូពេទ្យមានតួនាទីសង្គ្រោះប្រជាពលរដ្ឋដែលឆ្លងជំងឺនេះ ហេតុដូចនេះហើយគឺក្រុមគ្រូពេទ្យពិតជាមានបន្ទុកខ្លាំងណាស់ដោយសារបញ្ហាមួយនេះ ប្រសិនបើប្រជាពលរដ្ឋអាណិតក្រុមគ្រូពេទ្យនិងមិនចង់ឲ្យក្រុមគ្រូពេទ្យទទួលបន្ទុកតែម្នាក់ឯងនោះ ពលរដ្ឋគ្រប់រូបគួរតែស្តាប់តាមការណែនាំរបស់គ្រូពេទ្យ បើនៅក្នុងប្រទេសកម្ពុជាយើងវិញគួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តនូវវិធានការដែលក្រសួងដាក់ឲ្យនោះ អោយបានខ្ជាប់ខ្ជួនផង ព្រោះអី បើប្រជាពលរដ្ឋទាំងចូលរួមទប់ស្កាត់បានល្អទាំងអស់គ្នានោះ ច្បាស់ណាស់និងលែងមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងទៀត ៕