សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធមនុស្ស០៦ នាក់ឆ្លងកូវីដ១៩ នៅក្រុងសិរីសោភ័ណ
សីហា
-

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវិដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន០៦នាក់  ដូចមានរាយនាមខាងក្រោម ៖ 

ទី០១ ឈ្មោះ ស្រីណី ភេទ ស្រី អាយុ ២៥ កំពង់ស្វាយ/សិរីសោភ័ណ 

ទី០២ ឈ្មោះ ឆាយ សារ៉េកជីវ៉ា ប្រុស អាយុ ២៤ ព្រះពន្លា/សិរីសោភ័ណ 

ទី០៣ ឈ្មោះ យ៉ម ចាន់ស៊ី ប្រុស ២៣ កំពង់ស្វាយ/សិរីសោភ័ណ 

ទី០៤ ឈ្មោះ ប៊ុត សុថារត្ន័ ស្រី ២៧ កំពង់ស្វាយ/សិរីសោភ័ណ 

ទី០៥ ឈ្មោះ យ៉ម ស្រីនិច ២៦ កំពង់ស្វាយ/សិរីសោភ័ណ 

ទី០៦ ឈ្មោះ វ៉ាន រ៉ាស៊ី ប្រុស ២៧ កំពង់ស្វាយសិរីសោភ័ណ 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅ ផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំនៅរៀងរាល់ម៉ោង ធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាម បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ 

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀត_ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅ យ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ចាជាមួឱ្យគ្នានោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត៕