បន្ទាប់ពីរាជធានីភ្នំពេញ គឺមានខេត្តទាំងពីរនេះហើយ ដែលមានអ្នកឆ្លងច្រើនជាងគេក្នុងថ្ងៃនេះ
ស៊ីហៀង
-

ភ្មំពេញ ៖ នៅកាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសដំណឹងដ៏គួរឲ្យតក់ស្លុតមួយ​ ដោយក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩៣៨ នាក់ តួរលេខមួយនេះគឺជាតួរលេខដែលខ្ពស់ដែលប្រទេសកម្ពុជាមិនធ្លាប់ជួបមកទេ តាំងពីចាប់ផ្តើមមានកូវីដលើកដំបូងនៅក្នុងប្រទេស ។ 

យ៉ាងណាមិញនៅព្រឹកនេះដែរផេករបស់  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងទៅកាន់ប្រជាជនកម្ពុជាទាំងអស់ថា ថ្ងៃនេះខេត្តដែលឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញនោះគឺមានដូចជា ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ខេត្តទាំង ២នេះត្រូវបានរកឃើញថាឆ្លងច្រើនជាងគេក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងតែប៉ុណ្ណោះ ។​

ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលឆ្លងខ្លាំងនៅព្រឹកនេះ ត្រូវតែពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា សូមអរគុណ ៕