ទ្រាំលែងបាន! ក្រោយការស្រាវជ្រាវ ពុំមានបទល្មើសអ្វីនោះ ស្រាប់តែ អន្ទិត កក្កដា សុភ័ណ្ឌ ព្រលះអ្នករិះគន់ថា…..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបងប្អូនជាច្រើនបានដឹងរួចហើយថា កាលពីកន្លងទៅ អន្ទិត កក្កដា សុភ័ណ្ឌ បានឆ្លងកូវីដ ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ បានទៅយកមកធ្វើការព្យាបាល ដោយយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ។ បន្ទាប់ពីព្យាបាលជាច្រើនថ្ងៃកន្លងមក ពេលនេះ អន្ទិតកក្តដា សោភ័ណ្ឌ ក៏បានជាសះស្បើយពីជំងឺកូវិដ១៩ តែត្រូវបន្ត ទៅធ្វើចត្តាឡីស័ក នៅចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តរទៀត រហូតដល់ជាសះស្បើយតែម្តង។

ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់ អនុគណៈកម្មការស្រាវជ្រាវ​ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖

ការស្រាវជ្រាវ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់​ ៣​ ត្រលប់មកខុនដូវិញ។ ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិក្រាំងលាង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។​ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ​ឈ្មោះ ​កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ​លើការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។

បន្ទាប់ពីក្រសួងសុខាភិបាល និយាយថា កក្កដា សោភ័ណ្ឌ ពុំមានបទល្មើសអ្វីនោះ ក៏មានអ្នករិះគន់ជាច្រើន បាននាំគ្នានិយាយពាក្យអសុរៈជាច្រើន រហូតដល់  កក្កដា សោភ័ណ្ឌ ទ្រាំពុំបានក៏ចេញវីដេអូថា “ខ្ញុំក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ខ្ញុំ និងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្តេចមិនខ្លាចការនឿយហត់ឡើយ ។មួយទៀតគឺសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលអោយខ្ញុំបានជាសះស្បើយលឿន”៕