បន្ត​បិទផ្សារ​៧​ថ្ងៃទៀត​ ទាំងផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​….
សីហា
-

ភ្នំពេញ៖ ក្នុងសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមេសាបានផ្សាយថា អាជ្ញាធរសម្រេចបន្ត​បិទផ្សារ​ ៧​ថ្ងៃទៀត​ ទាំងផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​០៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ ២០២១។ ការបិទផ្សារនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។  

ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ កាន់តែរាលដាលកាន់តែខ្លាំងឡើង អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ពលរដ្ឋ អាជីវករ សន្តិសុខ បុគ្គលិក កម្មកររបម្រើនៅក្នុងផ្សារ និងក្រុមគ្រួសារដែលពាក់ព័ន្ធនឹងអាជីវករខាងលើ សូមទៅធ្វើតេស្តជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ។

 

បច្ចុប្បន្នផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារចាស់ ផ្សារដើមគរ ផ្សារនាគមាស ផ្សារធំទួលសង្កែ ផ្សារបឹងត្របែកផ្លាហ្សា ផ្សារសិនជូរីផ្លាហ្សា រួមទាំងផ្សារមួយចំនួនទៀតនៅបណ្តាខេត្ត និងទីតាំងជាច្រើនទៀត ដែលបានផ្ទុះជំងឺកូវីដ-១៩ ត្រូវបានបិទជាបណ្តោះអាសន្ន ៕