ប្រិយមិត្កក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាម្ចាស់ប្រេនធំៗ៣គឺ NNP NUNA និង CTM លោកស្រីជា បុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។
.jpg?1620348565)
.jpg?1620348565)
.jpg?1620348565)
.jpg?1620348565)
.jpg?1620348566)
យ៉ាងណាមិញមិញ ក្រោយខ្យល់ព្យុះដែលបានជៀសឪទ្ធិពលពីប្រទេសវៀតណាម ងាកមកមើលប្រទេសកម្ពុជាយើងវិញ ក៏ត្រូវគ្រោះធម្មជាតិវាយលុកខ្លះដែល ដែលធ្វើឲ្យខាងបង់ផ្ទះសម្បែង បាក់ដើមឈើ និងបាក់បែកផ្ទាំងពាណិជ្ជកម្មធំៗជាច្រើនផងដែរ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ស្ថានភាពព្យុះនៅក្នុងឆ្នាំ២០២១នេះ
.jpg?1620348579)
.jpg?1620348579)
.jpg?1620348579)
.jpg?1620348579)
មានចំនួនចន្លោះពី២៨ ដល់៣០ព្យុះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងអាចកើតមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។ រដូវវស្សាឆ្នាំ២០២១នេះនឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភាដែលអាចនឹងមានភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានច្រើន។ ចំណែកបរិមាណទឹកភ្លៀងវិញមានពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។
.jpg?1620348589)
.jpg?1620348589)
.jpg?1620348589)
.jpg?1620348589)
ក្រោយហេតុការណ៍នេះបានកើតឡើងជាច្រើន ដូចសព្វដងដែរ ឲ្យតែមានទីណាលំបាកប្រាកដជាមានលោកស្រី ទ្រី ដាណា ចាំជួយជានិច្ច លោកស្រីបានបង្ហោះសារថា “ពិតជាសង្វេគណាស់ កូនខ្ចីទៀត មិនដឹងរងាយ៉ាងណាទេ សំណាងហើយដែលមិនមានរងរបួសអី។ ឃើញថានៅត្បូងឃ្មុំ នាងខ្ញុំនឹងផ្ដល់ជំនួយខ្លះនៅថ្ងៃស្អែក។ ឥឡូវនេះ បងប្អូនអ្នកជិតខាង ជួយនាំគាត់ទៅសម្រាកនៅកន្លែងផ្សេងហើយ។ ខ្យល់បក់ខ្លាំងណាស់ ២ថ្ងៃនេះ លឺថារងឥទ្ធិពលព្យុះ សូមបងប្អូនប្រុងប្រយ័ត្នផង។ កូវីដមិនទាន់ចប់ នៅមានគ្រោះជំនន់ទឹកភ្លៀងទៀត”៕
.jpg?1620348601)
.jpg?1620348601)
.jpg?1620348601)
.jpg?1620348601)