មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានតារាៗខ្លះ ក៏ទទួលបាន Blue Verification ឬហៅថា “គ្រីស” ពីក្រុមហ៊ុនហ្វេសប៊ុក ហើយក៏មានតារាៗខ្លះទៀត មិនទាន់ទទួល “គ្រីស” ពីក្រុមហ៊ុនហ្វេសប៊ុក នេះជាឪកាសដ៏ល្អដែលក្រុម Aisaki Media អាចជួយបងប្អូនតារាៗ និងបុគ្គលល្បីៗក្នុងប្រទេសកម្ពុជា ឲ្យទទួលបាន “គ្រីស” ដោយមិនទាមទារអ្វីច្រើននោះទេ គ្រាន់តែធ្វើតាមការណែនាំរបស់ពួកគាត់ ហើយរង់ចាំលទ្ធផលល្អតែប៉ុណ្នោះ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកឃើញ Verified Badge នៅលើ Page ឬ Profile មានន័យថា Facebook បានទទួលស្គាល់ថាវាគឺជា Page ឬ Profile ផ្លូវការណ៍របស់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រុមហ៊ុន និង ម៉ាកយីហោ( Brand) ល្បីៗ ។ មិនមែនតារាល្បីៗ និងម៉ាកយីហោ ( Brand) ល្បីៗ ទាំងអស់សុទ្ធតែទទួលបាននូវ Verified Badge ពី Facebookនោះទេ គឺលុះត្រាតែពួកគេអាចបំពេញទៅតាមលក្ខណ្ឌទាំងអស់របស់ Facebook ទើបអាចទទួលបាននូវសញ្ញាមួយនេះ ។
យ៉ាងណាមិញ មកស្គាល់ជាមួយ នឹងកូនខ្មែរម្នាក់ដែលជា Co-Founder of Aisaki Media គាត់មានឈ្មោះជាភាសាខ្មែរថា រិន ចិត្រា គាត់ទើបតែ Request Blue Verification Badge ចំពោះ Facebook Page “PhanRong-ផាន់រុង” និង “ Chem Chanra- ចែម ចាន់រ៉ា” ហៅពែកមី ដែលបានទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុកថាជាផេកផ្លួវការ ឬក៏ហៅថាទទួលបាន “គ្រីស”។ ក្នុងនោះដែរលោក រិន ចិត្រា ចង់ប្រកាសដល់បងប្អូនដែលជាបុគ្គលល្បីៗ ឬតារាល្បីៗ ដែលមានបំណងចង់ទទួលបាន Blue Verification អាចទាក់ទងមកកាន់ក្រុមយើងខ្ញុំបាន តាមរយៈហ្វេសប៊ុកឈ្មោះថា Chitra Rin ឬលេខទូស័ព្ទ 086737368 Aisaki Media ក្រុមយើងខ្ញុំ នឹងជួយដល់បងប្អូនសិល្បៈខ្មែរយើងឲ្យទទួលបាន Blue Verification ដូចទៅនឹងតារាល្បីៗដទៃទៀត។
លោក រិន ចិត្រា បន្តថា ការទទួលបាននូវ Verification Badge អាចបញ្ជៀសការក្លែងបន្លំចំពោះករណីហ្វេសប៊ុករបស់យើង ។ ជាក់ស្តែងយើងសង្កេតឃើញថាការក្លែងបន្លំ គឺតែងតែកើតមានឡើងចំពោះអាជីវកម្ម និងប្រើប្រាស់ឈ្មោះរបស់យើង ទៅបោកប្រាស់អ្នកដទៃទៀត ដូចជាឲ្យផ្ញើលុយ និងដើរតួរជាម្ចាស់សាមីខ្លួន។ ឧទាហរណ៍ថាមានគេបង្កើត Page ហើយក្លែងបន្លំថាជា Page របស់អ្នកដោយដាក់ឈ្មោះ និងរូបភាពដូចជា Page របស់អ្នកបេះបិទ ។ បន្ទាប់មកទៀតពួកគេបានយក Page នោះប្រព្រឹត្តរឿងខុសច្បាប់មួយចំនួនដូចជាបោកប្រាស់ ឬឆបោកគេជាដើមដែលធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថាអ្នកដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នក ។ ដូច្នេះការទទួលបាននូវ Verification Badge នឹងជួយអ្នកនៅក្នុងការទទួលបាននូវអត្តសញ្ញាណមួយដែលច្បាស់លាស់ ផ្លូវការនិងជៀសវាងការក្លែងបន្លំបាន៕