ប្រពៃណាស់! លោក មី រិទ្ធសំណាង និងលោក ម៉ន សម្បត្តិ ព្រមទាំងក្រុមការងារ បាននាំយកអំណោយជូនដល់ រដ្ឋបាលខណ្ឌព្រែកព្នៅ
សីហា
-

ដូចបងប្អូនបានជ្រាបរួចហើយថា បច្ចុប្បន្នក្នុងទីក្រុងភ្នំពេញកំពុងតែជួបវិបត្តិជម្ងឺ កូវីដ-19 មិនទាន់បានធូរស្រាលនៅឡើយទេ។ ចំនួនអ្នងឆ្លងជម្ងឺនៅមានការកើនឡើងដដែលនៅមិនទាន់ថមថយជានៅឡើយទេ។ ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន និងការពារអោយបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ក្នុងថ្ងៃនេះផងដែរ លោក មី រិទ្ធសំណាង និង លោក ម៉ន សម្បត្តិ ព្រមទាំងក្រុមការងារ ដែលជាសប្បុរសជនបាននាំយកអំណោយជាទឹកសុទ្ធចំនួន ៨០ កេះជូនដល់ រដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីរួមចំណែកចែករំលែក និងជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលកំពុងទទួលរងគ្រោះ និងជួបបញ្ហាដោយសារតែការរាតល្បាតជម្ងឺកូវីដនេះ ក៏ដូចជាចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕