ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានជនមិនស្គាល់មុខ ទះកំផ្លៀងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។
បារាំង៖ នៅក្នុងខ្សែវីដេអូមួយដែលផ្សាយលើបណ្តាញសង្គមលោក Macron កំពុងធ្វើទស្សនកិច្ចធ្វើដំណើរទៅសហគមន៍ Tain-l'Hermitage នៅខាងក្រៅទីក្រុង Valence ។
ក្នុងកំលុងពេលដែលដើរជិតរនាំងដែកដែលមានប្រជាជននៅកុះករក្នុងការទទួលលោក Macron ស្រាប់តែពេលនោះលេចបុរសម្នាក់ពាក់អាវយឺតពណ៌បៃតងបានទះកំផ្លៀងលោក Macron នៅចំពោះមុខមន្រ្តីប៉ូលីសរបស់លោក ទន្ទឹមនឹងនេះលោកប្រធានាធិបតីត្រូវបានកងអង្គរក្សយកលោកចេញយ៉ាងប្រញាប់។ ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថាបុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានឧប្បត្តិហេតុនេះ។
លោក Macron បានប្រាប់កាសែតបារាំង Le Dauphiné ថា“ យើងមិនត្រូវអនុញ្ញាតឱ្យមនុស្សប្រើអំពើហឹង្សាជ្រុលហួសក្នុងការការជជែកដេញដោលគ្នាជាសាធារណៈឡើយ ហើយពួកគេមិនសមធ្វើបែបនេះឡើយ រីឯដំណើរទស្សនះកិច្ចមួយនេះ យើងនៅតែបន្ដធ្វើទៅមុខជាធម្មតា ” ។
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖BBC