ទោះជាធាត់ពិតមែនតែ Selena Gomez កាន់តែស្រស់ស្អាត ក្រោយពីស្ទាយតុបតែងខ្លួន និងលាបពណ៌សក់បែបនេះ…(មានរូបភាព)
សីហា
-

សិល្បះករ៖ កាន់តែស្អាតស្រស់ស្អាតប្លែកជាមួយនឹងតារាចម្រៀងស្រីSelena Gomez ដ៏មានប្រជាប្រិយភាពរបស់សហរដ្ឋអាមេរិក កំពុងតែលេចធ្លោខ្លាំង បើទោះបីពេលនេះនាងត្រូវបានមហាជនមើលឃើញថា នាងឡើងទម្ងន់ខ្លាំងក៏ដោយ ក៏អ្នកគាំទ្រនៅតែមើលឃើញថាសម្រស់តារាស្រីរូបនេះកាន់តែមានភាពទាក់ទាញដ៏អស្ចារ្យជាមួយនិងការតុបតែងផាត់មុខ និងការលេងស្ទាយល៍ពណ៌សក់ថ្មីពណ៌ទង់ដែង។

យ៉ាងណាមិញនៅក្នុងវីដេអូថ្មីដែលបង្ហោះដោយទស្សនាវដ្ដី Vogue បានឲ្យដឹងថានាងឡើងទម្ងន់ជាខ្លាំង ហើយបើទោះបីSelena ទម្លាក់សក់ពណ៌ទង់ដែងមកបាំងមុខរបស់នាងក៏ដោយ ក៏មិនអាចលាក់បាំងមុខជុំនិងចង្កាទាំងទ្វេររបស់នាងជិតនោះឡើយ។ បើយោងតាមការសម្ភាសន៍ផ្ទាល់ដោយទស្សនាវដ្ដីមួយនេះក៏បានបញ្ជាក់ផងដែរថា ការតុបតែងមុខជាមួយនឹងស្ទាយ៍លសក់ពណ៌ថ្មីរបស់នាងគឺដើម្បីត្រៀមបញ្ចេញនូវអាល់ប៊ុមមួយថ្មីនាពេលខាងមុខ។

បើទោះបីធាត់បន្ដិចមែនក៏អ្នកគាំទ្រមើលឃើញថានាងមិនដូចជាមនុស្សធាត់នោះឡើយ ដោយរាងរបស់នាងនៅតែមានភាពស្រឡូន ជាមួយនឹងបបូរមាត់ដ៏រលើបរលោងនៅក្នុងការលេងខ្លួនបែបនេះ។ ខាងក្រោមនេះគឺជារូបថតរបស់តារាចម្រៀង Selena នាពេលបច្ចុប្បន្ន៕


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ kenh14.vn