ក្រោយកញ្ញា មាន ពេជ្ររីតា ​ត្រូវតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញ ស្រាប់តែលោក យឹម តាស្រង់ និយាយច្បាស់ៗថា…
-

ជឿថាប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយពីដំណើររឿងរបស់តារាម៉ូដែល កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ជាមួយនិង ឧកញ៉ា ហេង សៀ ដោយពេលនេះ​តុលាការបានសម្រេចលើកលែងការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia ដែលប្តឹងដោយ ឧកញ៉ា ហេង សៀ។

យ៉ាងណាមិញពាក់ព័ន្ធជុំវិញករណីមួយនេះត្រូវបានអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្ម Galaxy Navatra គឺលោក យឹម តាស្រង់ បានលើកឡើងដូច្នេះថា៖ «រឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈហើយពេលនេះ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយ។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ និងជួយការពារតម្លៃអ្នកសិល្បៈ ជាពិសេសស្រ្តីតែម្តង ពោលគឺសម្តេចទាំងទ្វេតាមដានគ្រប់ពេលវេលា និងបញ្ជាឲ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោស្រាវជ្រាវរកយុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដឲ្យខាងតែបាន។

សូមថ្លែងអំណរគុណដល់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយកម្លាំងប្រាជ្ញាជួយស្រាវជ្រាវយកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលជាអ្នកសិល្បៈទន់ខ្សោយ។ នេះគឺជាជោគជ័យរបស់អ្នកសិល្ប:ទាំងមូល និងក៏ជាជោគជ័យរបស់ស្ត្រីទូទាំងប្រទេសផងដែរ។ តម្លៃ និងកិត្តិយសរបស់ស្ត្រីត្រូវបានការពារ ដោយច្បាប់ ដោយនាយករដ្ឋមន្ត្រី»៕