ឥណ្ឌូនេស៊ី៖ កាលពីថ្មីៗនេះមានវីដេអូក្មេងស្រីវ័យជំទង់ឥណ្ឌូនេស៊ីថ្លើមធំម្នាក់ត្រូវបានគេបង្ហោះនៅតាមបណ្ដាញសង្គមអ៊ីនធើណេត នៅក្នុងព្រលានយន្ដហោះ កាលពីថ្ងៃទី៨ខែមិថុនា។ យោងតាមទស្សនាវដ្ដី Tribun Timur បានអោយដឹងថាក្មេងស្រីនេះចង់ហោះហើរពីទីក្រុង ចាំប៊ី ទៅកាន់ទីក្រុង ក្រុង ហ្សាកាតា។ ដើម្បីជួបក្មេងប្រុសម្នាក់ដែលនាងបានស្គាល់ពីហ្គេមអនឡាញដ៏ពេញនិយមមួយដែលមានឈ្មោះថា Free Fire។
.jpg?1623319255)
នៅក្នុងការយកលុយទិញសំបុត្រយន្ដហោះនេះ នាងបានលក់ម៉ូតូឪពុកនាងក្នុងតម្លៃ 20 លានរូពី (1401.21 ដុល្លា) ដើម្បីទិញសំបុត្រហោះហើរទៅកាន់ទីក្រុង ហ្សាកាតា។ នៅពេលនាងនៅអាកាសយានដ្ឋាននាងបានទាក់ទងក្មេងប្រុសនោះប៉ុន្តែក្មេងប្រុសរូបនោះបានប្រាប់នាងថាគាត់មិនចង់ជួបនាងទេ។ ពេលឮដូច្នេះនាងអង្គុយលើកៅអីក្នុងអាកាសយានដ្ឋានហើយស្រែកយំយ៉ាងខ្លាំង។
.jpg?1623319262)
នៅពេលនោះមានអ្នកលក់នៅក្នុងព្រលានយន្ដហោះម្នាក់ឈ្មោះ Monik បានមកដល់ហើយសួរក្មេងស្រីនោះថា តើមានរឿងអ្វីដែរ? ក្មេងស្រីនោះបាននិយាយប្រាប់អ្នកលក់នោះនូវរឿងគ្រប់យ៉ាង រួមទាំងរឿងដែលខ្លួនលួចយកម៉ូតូរបស់ឪពុកទៅលក់ ដើម្បីទិញសំបុត្រយន្ដហោះហោះហើរទីកាន់ទីក្រុងហ្សាកាតា ទៅជួបបុរសម្នាក់ដែលខ្លួនបានស្គាល់នៅក្នុងហ្គេមអនឡាន។
.jpg?1623319269)
នេះបើយោងតាមទស្សនាវដ្ដី Detik.com. បានបង្ហាញថាក្មេងស្រីជំទង់រូបនេះហ៊ាននិយាយអំពីការធ្វើដំណើរទៅហ្សាកាតាតែម្នាក់ឯង ប៉ុន្តែសំណាងល្អវីដេអូនោះរីករាលដាលមកដល់របស់ក្រុមគ្រួសារក្មេងស្រីដោយបានរារាំងនាងពីការហោះហើរទៅកាន់ទីក្រុងហ្សាការតា។ បុគ្គលិកនៅព្រលានយន្តហោះត្រូវបានគេនិយាយថាពួកគេក៏មានការរសង្ស័យចំពោះក្មេងស្រីជំទង់រូបនោះផងដែរ ក្រោយពីនាងមកកាន់អាកាសយានដ្ឋាន ដោយគ្មានអាណាព្យាបាលមកជាមួយ៕
.jpg?1623319276)
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ WOB