កាន់តែសង្វេគ ! ក្រោយអាហុង ស្លា ប់ អ្នកស្រី ទ្រី ដាណា ចេញមកនិយាយថា តាមពិតទៅអាហុងមិន…
ស៊ីហៀង
-

ភ្នំពេញ ៖ មានមហាជនខ្លះបានច្បាស់ជាបានស្គាល់រួចមកហើយពីក្មេងប្រុសម្នាក់ឈ្មោះថា អូនហុង ដែលក្មេងប្រុសម្នាក់នេះគឺជាក្មេងកំព្រាម្នាក់ ដែលមិនមានឪពុកម្តាយនៅមើលថែផ្តល់ភាពកក់ក្តៅដូចជាក្មេងៗដ៏ទៃឡើយ អូនហុង ប្រើជីវិតរស់នៅជាក្មេងអនាថា ដើរពនេចរគ្រប់ទិសទីគ្មានទីជម្រកច្បាស់លាស់។

យ៉ាងណាមិញនៅកាលពីយប់មិញនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា អូនហុង បានស្លា ប់ បាត់បង់ជីវិតបាត់ទៅហើយដោយសារតែ ប្អូនហុងបាន “តោងឡានដឹកម៉ាសុីនភ្លេីង​ ហេីតលត់ចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហេីយកិន”។

ជាក់ស្តែងនៅមុននេះបន្តិចបន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់ក្មេងប្រុស ហុង ម្នាក់នេះរួច គេឃើញថា លោកជំទាវ ទ្រី ដាណា បានបង្ហោះសាររៀបរាប់ទាំងក្តុកក្តួលក្នុងចិត្តបែបនេះថា ៖ «ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង ធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។

ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ ស្លា  ប់ តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។ មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះ សូមឯង ទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ » ៕