អស់ពាក្យនិយាយ! បងស្រីជីដូនមួយ ប្អូនប្រុស ហុង ខឹងសម្បា និងតបទៅអ្នករិះគន់ថា គឺជាព័ត៌មានបំភ្លើស ដោយសារតែគាត់ គ្មានដំណឹងពីការស្លាប់ និងគ្មានទីតាំងច្បាស់លាស់ ទើបពិបាករក….
សីហា
-

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ហុង ដែលជាក្មេងអនាថា ដែលបានស្លា…ប់បាត់បង់ជី..វិតដោយគ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង ៥ ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ ២៨ គ្រួសារ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោក សាន សុខសីហា ដែលជាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់TVFB ថាសពរបស់ប្អូន ហុង នឹងត្រូវសមត្ថកិច្ចយកទៅបូជានៅក្នុងវត្តព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២១។

ព័ត៌មានបំភ្លើស ក្នុងនាមខ្ញុំជាសាច់ញត្តិ (បងស្រីជីដូនមួយ)របស់សាកសព ក្មេងឈ្មោះម៉ិញ ម៉េងហុង នាងខ្ញុំសូមបញ្ជាក់ថាមិនមែនគ្មានសាច់ញត្តិ ឬបងប្អូនណាមិនចង់ទៅទទួលសាកសពគាត់មកវិញទេតែដោយសារតែគ្មានដំណឹង និងទីតាំងច្បាស់លាស់ទើបបណ្តោលឲខាងនាងខ្ញុំដែរជាសាច់ញត្តិ ពិបាកក្នុងការស្វែងរក បញ្ចាក់ អ្នកដែលនិយាយក្នុងវីឌីអូត្រូវជាម្តាយមីងរបស់សាកសព ប្អូន ហុង។

ហើយក៏សូមបដិសេធថា ស.ព ប្អូនប្រុស ហុង​ បានបូជា នៅក្នុងវត្តព្រែកលាប​ សង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ នៅរសៀលថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០២១​ នេះ​ ។ យើងមានតែក្តីអាណិតប៉ុណ្ណោះ​ ប្អូន ហុង ពេលនៅរស់នៅជីវិតក៏តែលតោល ស្លាប់ទៅវិញក៏តែល តោល ឯកាគ្មានគ្រួសារ គ្មានបងប្អូនណាមកអឺតមើល មិនដឹងថាបែបណាទេ តែបងសង្ឃឹមថា បើមានជាតិ ក្រោយមែន

 សូមប្អូនបានមកល្អជាងនេះ និងមានគ្រួសារដ៏កក់ក្តៅល្អ ដូចគេ អាចផ្ដល់នូវភាពកក់ក្តៅអោយបានល្អដូចគេឯងផងចុះ ដូចបងប្អូនបានដឹងអញ្ចឹងមានអង្គការ បានយកប្អូនទៅរស់នៅឲ្យបានរៀនសូត្រនិងផ្ដល់ភាពកក់ក្តៅក៏ប៉ុន្តែប្រហែលជាប្អូន មិនទម្លាប់រស់នៅបែបនេះក៏ រត់ចេញមកខាងក្រៅវិញ រស់នៅតាមបែបរបស់ប្អូន តែជាអកុសលជួបរឿងបែបនេះ សូមប្អូនទៅឱ្យបានសុខផងចុះ ខ្ញុំមានតែ ក្តីអាណិតប៉ុណ្ណោះ- អលដើមកខ្ញុំហួសចិត្តពីអ្នក ផ្សព្វផ្សាយព័ត៌មាន៕