ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាពេលនេះនៅលើបណ្តាញសង្គមកំពុងតែផ្ទុះការវែកញែកគ្នាយ៉ាងខ្លាំងអំពីករណីគ្រោះថ្នាក់ចររាចរណ៍ដែលបង្កដោយរថយន្តធន់ធំមួយគ្រឿងគៀបគ្នាជាមួយនិងរថយន្តម៉ាក ព្រូស នៅលើស្ពានមួយកន្លែង ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកបើកបរនោះទេ ។



យ៉ាងណាមិញចំពោះបញ្ហាមួយនេះត្រូវបានផេកផ្លុវការរបស់ «នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក» លើកឡើងដូច្នេះថា៖ យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក



- នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។ បញ្ជាក់ ការផុសនេះមិនមែនរកខុសត្រូវទេ គ្រាន់តែចែករំលែកច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ។ "បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍"»។



ដោយឡែកក្រោយឃើញបែបនេះលោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកទៅលើករណីមួយនេះដូច្នេះថា៖ កាលពីដេីមឡេីយមានឡានតិច ហេីយច្រេីនតែឡានតូចៗទៀតផង តែពេលនេះដោយសារតែស្រុកទេសរើកចំរេីន ឡានធំក៏មានកំណេីនឡានតូចរឹតតែមានកំណេីន ដូចច្នេះហេីយយេីងមានតែខិតខំពង្រើកផ្លូវស្ពានតាមនេះដែរ ដូចរូបភាពដែលខ្ញុំតែងតែបាននឹងកំពុងតែអនុវត្តន៍រាល់ថ្ងៃនេះអីចឹង អ្នកបេីកបរទាំងឡាយដែលតែងតែបំពានទទួលខុសត្រូវដោយខ្លួនឯងចុះ ៕

