កាន់តែងាយស្រួល! បុរី សុវណ្ណភូមិ សហការជាមួយធនាគារ CIMB ដើម្បីផ្តល់ប្រាក់កម្ចី ទិញនិងរំលស់ផ្ទះដល់អតិថិជន…
សីហា
-

កាលពីថ្ងៃទី ១៥ កក្កដា ២០២១ ក្រុមហ៊ុនបុរី សុវណ្ណភូមិដែលជាគំរោងលំនៅឋានដ៏ប្រណិតមួយដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦A បានធ្វើពិធីចុះហត្ថលេខា សហប្រតិបត្តិការជាមួយធនាគារCIMB ជាធនាគារដែលមានកិត្តិនាមល្អក្នុងការផ្តល់កំចីទិញ-រំលស់ផ្ទះដល់អតិថិជន។ ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅការិយាល័យ បុរីសុវណ្ណភូមិ ក្រោមអធិបតីភាពរបស់លោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិ និង លោក ហុង ជៀប ជានាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃ ធនាគារ CIMB Plc។ ក្នុងភាពជាដៃគូនេះ បានជួយសម្រួលដល់អតិថិជនទូទៅ អាចទទួលបាននូវលំនៅឋានដ៏ស្រស់ស្អាតក្នុងក្តីស្រមៃ ដោយមិនចំបាច់ចំណាយប្រាក់ដុលក្នុងការទិញផ្ទះ។ ចំពោះកម្ចីទិញផ្ទះរបស់ធនាគារ CIMB Plc លោកអ្នកអាចទទួលបានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ឆ្នាំថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិបានថ្លែងបន្ថែមទៀតថា កិច្ចសហប្រតិប្តិការនេះគឺបានចូលរួមមួយផ្នែកសម្រាប់ជួយសម្រួលដល់អតិថិជនឱ្យមានលទ្ធភាពគ្រប់គ្រាន់ទទទួលបានលំនៅដ្ឋានរស់នៅដោយមិនចាំបាច់មានលុយគ្រប់ទើបអាចមានផ្ទះនោះទេ ។

ក្នុងឱកាសនេះផងដែរ បុរី សុវណ្ណភូមិ ក៏មានការផ្តល់ជូនជាពិសេស ដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន សំរាប់គ្រប់ប្រភេទផ្ទះចាប់ពី $1,500 រហូតដល់ 30,000$ ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។

បញ្ជាក់ផងដែរ បុរីសុវណ្ណភូមិ មានអាសយដ្ឋាននៅ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេតកណ្តាល

(ស្ថិតនៅជាប់ជាមួយធនាគារ Aceleda លើផ្លូវ ២៦១ ដែរជាផ្លូវរដ្ឋ ទំហំ៤០ម៉ែត្រ ពីតំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ៦A ដែលជាតំបន់មានការអភិវឌ្ឍ លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ទំហំគម្រោង៖ 30 ហិតា

ប្រភេទ៖ ដីឡូតិ៍, ផ្ទះពាណិជ្ជកម្ម, វីឡាទោល

តម្លៃ៖ ចាប់ពី 3x,xxx ដល់ $3xx,xxx

សូមបង្ហាញចំណុចពិសេសៗ ផ្សេងទៀតដូចជា៖ ក

ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល)

តម្លៃល្អ សមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស

មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត

ក្នុង បុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់ លម្ហែកាយ

ជុំវិញបុរី មាន ផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍

គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ

លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។

សម្រាប់ ព័ត៌មានលម្អិត ៖

ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9

លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

ហ្វេសប៊ុកផេក ៖ BoreySovannaphumi៕