ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងមានប្រជាជនគោរពច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ដោយសារតែយើងកំពុងតែជួបប្រទះនឹងវិបត្តិដ៏ធ្ងន់ធ្ងរ និងត្រូវការជា ចាំបាច់នូវការសាមក្ដីភាព ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនិងជម្ងឺដ៏សែនកាចសាហាវ គឺ កូវីដ-១៩។ ហេតុដូច្នេះ រាល់ពិធីជួបជុំ ពុំចាំបាច់ត្រូវមានការផ្អាកមួយរយៈពេលសិន។



ប៉ុន្តែយើងក៏មិនអាចបោះបង់ចោលទាំងស្រុងបាននោះទេ។ ខណៈពេលនេះ លោកស្រី គូ សាមិត្ត ព្រមទាំងក្រុមគ្រួសារ និង លោក មី រិទ្ធសំណាង ព្រមទាំងក្រុមការងារលក់ផ្ទះល្វែង និងដីឡូតិ៍ របស់ក្រុមហ៊ុនពន្ធឺថ្មី បាននាំយកទានវស្សារ និងតីយទាន ប្រគេនជូនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារ នៅវត្ត សុវណ្ណធម្មរាជ ដែលស្ថិតនៅ ភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។



ក្នុងឪកាសដ៏វិសេសនេះ យើងទាំងអស់គ្នាសូមប្រគេនបុណ្យ និងសូមអោយប្រជាពលរដ្ឋរបស់កម្ពុជា ជួបតែសេចក្កីសុខគ្រប់ៗគ្នា និងឆាប់បានធូរស្បើយពីជម្ងឺកូវីដ៕ សាធុ សាធុ សាធុ


