ស្ទើរតែមិនគួរឲ្យជឿ! តារាស្រីវ័យ៧២ឆ្នាំ តែមើលសម្រស់វិញចង់ដាច់ផ្ងារ នៅតែក្មេងជាងវ័យ និងស្លៀកពាក់ឆើតឆាយបែបយុវវ័យ…
សីហា
-

បរទេស៖ ពិតជារឿងដ៏គួរឲ្យមិនជឿទាល់តែសោះចំពោះកំពូលអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បីអ្នកស្រី Vera Wang ចំពោះអាយុរបស់អ្នកស្រីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការស្រលាំងកាំងជាខ្លាំង ក្រោយពីគាត់បានប្រកាសអំពីអាយុរបស់គាត់ នៅក្នុងថ្ងៃខួបកំណើតថ្ងៃទី២៧កក្កដា ជាមួយនឹងអាយុ៧២ឆ្នាំ ។

ដែលកម្មពិធីនៃខួបកំណើតនោះត្រូវបានរៀបចំឡើងតាមបែបស៊ីវិល័យ ដោយមានអ្នកចូលរួមច្នៃម៉ូតល្បីៗជាច្រើន ក្នុងនោះក៏មាន អ្នកច្នៃម៉ូតម៉ាកល្បីៗ ដូចជា Donna Karan និង Calvin Kleinជាដើម។

រូបថតនៅលើ Instagram របស់អ្នកស្រីWang បានបង្ហាញពីសម្លៀកបំពាក់វែងពណ៌ស្រស់ឆើតឆាយ ជាមួយនឹងម៉ូតសក់ដ៏ទាក់ទាញ ដែលលាតសន្ធឹងដល់ចង្កេះរបស់គាត់ផងដែរ។ នៅក្នុងការសន្ទនានានាជាមួយអ្នកចូលៗ ភាគច្រើនបានមកសរសើរសម្រស់របស់គាត់ដែលសឹងតែមិនគួរឱ្យជឿទេថា អ្នកស្រីអាចរក្សានូវភាពក្មេងជាងវ័យនៃសម្រស់បានល្អឥតខ្ចោះបើទោះបីមានអាយុ៧២ឆ្នាំទៅហើយ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ kapook