ចិន៖ នៅថ្ងៃទី២៨ ខែកក្កដា វេបសាយ Heavy.com បានចុះផ្សាយអំពីតារាអ៊ីនធើណេតស្រីម្នាក់ដែលល្បីល្បាញនៅក្នុងបណ្ដាញសង្គមTik Tok ឈ្មោះ Xiao Qimen បានបាត់បង់ជីវិតដោយឧប្បត្តិវហេតុគ្រោះថ្នាក់មួយ កំពុងពេលនាងឡាយវីដេអូនៅលើបណ្ដាញសង្គមTik Tok Douyin ដ៏ល្បីរបស់ចិន ដោយបានឡើងទៅឡាយវីដេអូនៅលើប្រអប់នៃឡានឡានស្ទួចមួយនៅក្នុងខេត្ត Guizhou ដោយនាងបានធ្លាក់ចុះមកក្រោមពីប្រអប់របស់ឡានស្ទួចនោះ។
ទោះយ៉ាងណាព្រឹត្តិការណ៍បែបនេះគេហទំព័រ The Sun បានរាយការណ៍ថានាង Xiao បានធ្លាក់ពីលើរថយន្តស្ទូចមួយដែលមានកម្ពស់ជិត ៤៨ ម៉ែត្រឬស្មើអាគារ ១៦ ជាន់ដោយដៃរបស់នាងនៅតែសង្កត់លើទូរស័ព្ទសូម្បីតែក្រោយពេលដែលរាងកាយរបស់នាងបានធ្លាក់ចុះដល់ដីក៏ដោយ។ ដែលនៅពេលនោះគ្មានកម្មករសំណង់ណាម្នាក់នៅក្នុងការដ្ឋានសំណង់នៅពេលនោះឡើយ។
The Sun ក៏បានរាយការណ៍ផងដែរថា Xiao Qimen អាយុ ២៣ ឆ្នាំធ្វើការជាជាងជួសជុលរថយន្តស្ទូចមានកូនពីរនាក់និងមានអ្នកតាមដានប្រហែល ១០ ម៉ឺននាក់នៅលើ កម្មវិធី Douyin Tik Tok របស់ចិន។គ្រួសាររបស់ Xiao Qimen បានបញ្ជាក់ថានាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនមកពីការថតចង់បានការ Like នោះទេ ។ ដូចគ្នានេះផងដែរនាងគឺជាមនុស្សដែលមានជំនាញវិជ្ជាជីវៈ សូម្បីនៅពេលធ្វើការក៏នាងបានយកទូរស័ព្ទដៃទុកក្នុងហោប៉ៅរបស់នាងគ្រប់ពេលវេលា៕
សម្រួលអត្ថបទដោយ៖PHEA
ប្រភព៖ Kapook