លាហើយប្តីសម្លាញ់ ! មុនពេលដឹងថាខ្លួន និងកូន គ្មានសង្ឃឹមរស់ ប្រពន្ធបានសរសេរសំបុត្រលាប្តីជាលើកចុងក្រោយថា…
ស៊ីហៀង
-

ថៃ ៖ នេះគឺជារឿងរ៉ាវដ៏សែនឈឺចាប់មួយដែលបានកើតឡើងចំពោះប្តីប្រពន្ធមួយគូនៅប្រទេសថៃដោយប្រពន្ធបានឆ្លងមេរោគកូវីដ១៩ទាំងកំពុងតែមានផ្ទៃពោះចំនួន៦ ខែ ហើយនារីដែលជាប្រពន្ធបានដឹងខ្លួនច្បាស់ណាស់ថាខ្លួនគ្មានសង្ឃឹមរស់ទេព្រោះមេរោគកូវីដ១៩ បានបំផ្លាញសួតរបស់ខ្លួនខ្ទេចខ្ទីអស់ទៅហើយ ដោយសារតែបានដឹងខ្លួនមុនថាមិនគ្មានសង្ឃឹមរស់ទើបនារីជាប្រពន្ធបានសរសេរសំបុត្រជូនប្តីរបស់ខ្លួននៅក្នុងសំបុត្រនោះមានខ្លឹមសារដូច្នេះថា ៖  

ផ្ញើរជូនបងចេមជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩ ឲ្យអូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា។

- អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់។

- អូនស្រឡាញ់បងណាស់ ស៊ូៗណា យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកសុីតែម្យ៉ាងល្អហើយ អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន។

- ថាមានសង្សារថ្មី យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ។

- ផ្ញើរឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា ។ 

នេះជារឿងរ៉ាងដល់កំសត់របស់ប្អូនស្រីអាយុ26ឆ្នំាមានផ្ទៃពោះ6ខែបានកើតកូវីត១៩ហើយស្លាប់ទំាងម្តាយនឹងកូនទើបរៀបការជាមួយគ្នា៕ ប្រភព៖ Sola Sale