ស្នេហា គឺជាអារម្មណ៍ដែលមានតាំងពីការស្រឡាញ់ ឬការយល់ចិត្តរវាងបុគ្គល រហូតដល់ការពេញចិត្តរវាងគ្នានិងគ្នា ។ ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍ និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាមានច្រើនប្រភេទ តែយើងសូមនិយាយតែរឿងស្នេហារវាងមនុស្សប្រុសស្រីតែប៉ុណ្ណោះ។ ស្នេហាអាចធ្វើឲ្យមនុស្សរីកចម្រើន តាមរយៈការចាប់ផ្តើមយល់ចិត្តគ្នា ផ្តល់តម្លៃឲ្យគ្នា ជាពិសេសចាប់ដៃគ្នាក្លាយជាគូស្វាមីភរិយា បង្កើតកូនចៅ នេះបានហៅថាស្នេហាអមតៈ។
.jpg?1629338872)
.jpg?1629338872)
យ៉ាងណាមិញ បើនិយាយពីពាក្យថា ស្រលាញ់នរណាក៏អាចនិយាយបានដែរ សូម្បីតែខ្ញុំ សំខាន់ជាងគេបំផុត ស្រលាញ់មិនមែនមកពីពាក្យស្នេហានោះទេ ស្នេហាផ្តើមចិត្តពីការយល់ចិត្តគ្នា ស្រលាញ់គ្រាន់តែស្រលាញ់ តែមិនទាន់បង្ហាញអ្វីមួយដែលគួរកត់សំគាល់។ បើយោងតាមគណនីហ្វេសប៊ុកប្តីប្រពន្ធមួយគូបង្ហាញ់ឲ្យប្រិយមិត្តយល់ច្បាស់ពីទំហំស្នេហាជ្រាវជ្រៅ ដែលសឹងតែមិនងាយរកបាន នេះជាការរៀបរាប់ខាងក្រោម៖
.jpg?1629338886)
.jpg?1629338886)
.jpg?1629338886)
ថ្ងៃនេះមករៀបរាប់ពីប្រវត្តិជីវិតគូរបស់ខ្ញុំតិច ដោយសារថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងទាំងពីរហ៎
រូបទី1 : កាលរៀនវិទ្យាល័យជាមួយគ្នា អូនថ្នាក់A បងថ្នាក់D
រូបទី2 : កាលរៀនសាកលជាមួយគ្នាបងថ្នាក់ច្បាប់ អូនថ្នាក់ accounting
រូបទី3 : ថ្ងៃដែលយើងបានប្រាកដច្បាស់លាស់ជាមួយគ្នា 21.12.2018
រូបទី4 : ធ្វើការជាមួយគ្នា ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀងជាមួយគ្នា អនុស្សាវរីយ៍ច្រើននៅផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
រូបទី5 : យើងចាប់ផ្ដើមបង្កើតគ្រួសារ សន្សំលុយសាងគ្រួសារជាមួយគ្នា
.jpg?1629338899)
.jpg?1629338899)
.jpg?1629338899)
រូបទី6 : ថ្ងៃពិសេសរបស់យើងទាំងពីរនាក់ ថ្ងៃនេះឆ្នាំមុន 05.01.2020
រូបទី7 : បន្ទាប់មកយើងក៏មានចំណងដៃក្រោយអាពាហ៍ពិពាហ៍ នោះគឺកូនប្រុសជាទីស្រឡាញ់ នឹកឃើញពេលនោះប្ដីថ្នមណាស់
រូបទី8 : ថ្ងៃដែលមិនអាចបំភ្លេចបានសប្បាយ ឈឺផង ស្រែកផង2ម៉ោងបានចេញអាល្អិតតូចចេញមក #贺文宝 #ណាវិនប៉ោ
រូបទី9 : ថ្ងៃអាទិត្យត្រូវជូនលោកកូនដើរលេង ពេលនឹងអាអូនដូចបានបីខែ
រូបទី10 : កាលអាអូន4ខែនាំទៅលំហែលអារម្មណ៍ម្ដងទៀត
រូបទី11 : មានតែពេលយប់ទេបានៗ នៅជួបជុំគ្នា ប្រលែងសើចក្អាកក្កាយ ពេលខ្លះក៏វិលមុខដែលពេលលោកកូនគាត់កូរ
រូបទី12 : ក្រៅពីម្នាក់ៗរវល់រាងខ្លួន ប្រពន្ធធ្វើការ ប្ដីរកសុី ចឹងមានតែពេលបុណ្យទៀនទេ ដែលមានពេលនៅក្បែរគ្នាបានច្រើន ធ្វើដំណើរកំសាន្តជាមួយគ្នា មើលថែរគ្នា ផ្ដល់សុភមង្គល នឹងអនុស្សាវរីយ៍ អោយគ្នាទៅវិញទៅមក
ជាចុងក្រោយក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងមានតែជូនពរអោយមានគ្រួសារយើងមានក្ដីសុខសុភមង្គលជាមួយគ្នារួមសុខ រួមទុក្ខ រកសុីមានបាន ជាពិសេស អោយកូនខ្ញុំជាកូនដែលគន្លងធម៍ ចេះគោរពចាស់ទុំ អ្នកដទៃ អោយគេអាណិតស្រឡាញ់ ៕
.jpg?1629338913)
.jpg?1629338913)
.jpg?1629338913)
.jpg?1629338913)