ចិន៖ កាលពីថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២១ គេហទំព័រ Global Times បង្ហាញនូវរឿងដ៏ចម្លែករបស់បុរសជនជាតិចិនឈ្មោះលីនអាយុ ២៦ ឆ្នាំមកពីទីក្រុងសិនជិន ខេត្តក្វាងទុង ដោយក្នុងវ័យ ៦ គាត់ឆ្នាំបានលេបប្រដាប់ផ្លុំហួច ដែលជាប់ប្រដាប់ក្មេងលេងចូលទៅក្នុងពោះដោយចៃដន្យ។ នៅពេលនោះលោក លីន បានលាក់ទុករឿងនេះជិតឈឹង ដោយមិននិយាយប្រាប់ឪពុកនិងម្តាយឬនរណាម្នាក់ផ្សេងទៀតនោះឡើយ ពីព្រោះខ្លាចគាត់ខ្លាចឪពុកម្ដាយស្តីបន្ទោសមកលើរូបគាត់ ដោយគាត់បានលេបវាទុកក្នុងពោះ រហូតដល់ ២០ ឆ្នាំបានកន្លងផុតទៅ។
លោក លីន មានជំងឺរលាកសួតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកជាច្រើនដង ប៉ុន្ដែការព្យាបាលមិនមានការជាសះស្បើយនោះឡើយ។ រហូតដល់ពេលថ្មីៗនេះគាត់ចងចាំបាននូវមូលហេតុពិតប្រាកដមួយកាលពីកុមារភាព ក្នុងការដែលគាត់បានលេបប្រដាប់ផ្លុំដែលជាប់នឹងប្រដាប់ក្មេងលេងចូលទៅក្នុងពោះ។
លោក លីន បានប្រាប់គ្រូពេទ្យអំពីការពិតអំពីការដែលគាត់លេបប្រដាប់ផ្លុំហួច។ ប៉ុន្តែការពិនិត្យរាងកាយរបស់គាត់ ពេទ្យនៅតែមិនអាចរកឃើញកន្លែងដែលប្រដាប់ផ្លុំហួចនោះទេ។
បន្ទាប់ពីនោះលោកលីន សម្រេចចិត្តទៅមន្ទីរពេទ្យផ្សេងទៀត។ ដោយវេជ្ជបណ្ឌិតបានពិនិត្យកាំរស្មីអ៊ិច យ៉ាងលំអិត រហូតដល់ទីបំផុតរកឃើញនូវប្រដាប់ផ្លុំហួច មួយនោះដែលកំពុងទើជាប់នឹងបំពង់ខ្យល់។
វេជ្ជបណ្ឌិត Liu Nian ដែលជាគ្រូពេទ្យព្យាបាលបានធ្វើការឆ្លុះចុងដង្ហើម។ ប៉ុន្តែមិនអាចទាញវាចេញបានទេ ដោយលោកបានទាមទារឲ្យមានការវះកាត់ ដែលនេះជាចំណុចសំខាន់មួយដែលស្ថិតក្នុងហានិភ័យត្រូវយកចិត្តទុកដាក់ដើម្បីកាត់បន្ថយនៃផលប៉ះពាល់ឱ្យបានតិចបំផុត។
វេជ្ជបណ្ឌិតបាននិយាយថាដោយសារតែប្រដាប់ហួចផ្លុំនោះមានពណ៌ខ្មៅ ហើយរូបរាងរបស់វាប្រហាក់ប្រហែលនឹងបំពង់ខ្យល់ដែលធ្វើឱ្យពិបាកកំណត់ទីតាំង។ ប៉ុន្តែទីបំផុតក្រុមគ្រូពេទ្យអាចធ្វើការគ្រប់គ្រងនូវស្ថានភាពមួយនេះបាន និងបានទាញយកប្រដាប់ផ្លុំហួចនោះចេញបានដោយមិនមានការវះកាត់។ គ្រូពេទ្យបានបញ្ជាក់ថាប្រដាប់ផ្លុំហួចនោះ មានប្រវែងប្រហែល ២ សង់ទីម៉ែត្រ។
លោក លីន មានសុវត្ថិភាពបន្ទាប់ពីការព្យាបាល គាត់មានអារម្មណ៍ថារោគសញ្ញារបស់គាត់បានប្រសើរឡើង។ កាលពីមុនការដកដង្ហើមរបស់គាត់មានដង្ហើមខ្លីនិងនិយាយមិនសូវចេញ។ គាត់បានថ្លែងអំណរដឹងគុណយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យក្នុងការព្យាបាលរូបលោក និងមានអារម្មណ៍សោកស្ដាយជាខ្លាំង ដែលលាក់បាំងរឿងនេះចំពោះឪពុកម្ដាយរបស់គាត់។
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណេតចិនបានរាយការណ៍ពីបញ្ហាចម្លែកបែបនេះ បញ្ហាមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមចិន។ ទន្ទឹមនឹងនេះដែរមនុស្សជាច្រើនបានចង្អុលបង្ហាញពីបញ្ហានៃការចិញ្ចឹមកូនចំពោះឪពុកម្តាយកុំតឹងរ៉ឹងជាមួយកូនពេក។ ព្រោះវាអាចធ្វើឱ្យពួកគេភ័យខ្លាចយ៉ាងខ្លាំងដែលពួកគេមិនហ៊ានប្រាប់ការពិត ដែលក្នុងករណីខ្លះអាចគំរាមកំហែងដល់អាយុជីវិតដូចជាករណីលោកលីនផងដែរ។៕
សម្រួលអត្ថបទដោយ៖ 宋麒安
ប្រភព៖kapook