ក្រុមហ៊ុនសាប៊ូក្នុងស្រុកដ៏ពេញនិយមក្នុងប្រទេសកម្ពុជា KLEN Cambodia បានចុះហេត្ថាលេខាស្តីពីកិច្ចសហប្រតិបត្តិការនៃការដាក់លក់ទំនិញរបស់ខ្លួនជាផ្លូវការក្នុងកម្មវិធីរបស់ PIIK MALL ដែលជាកម្មវិធីលក់ទំនិញតាមប្រព័ន្ធអនឡាញឈានមុខគេនឹងសុទ្ធតែទំនិញប្រេនដែលមានគុណភាពខ្ពស់។
PIIK MALL ត្រូវបានបង្កើតឡើងនៅឆ្នាំ2020 ដែលមានអ្នកប្រើប្រាស់ប្រហែលជាង 100ពាន់នាក់ និងទំនិញគ្រប់ប្រភេទទាំងក្នុងស្រុក ក្រៅស្រុកជាង 100,000ទំនិញ មកដល់សព្វថ្ងៃនេះ។ កម្មវិធី PIIK MALL មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការទូទាត់ប្រាក់លើមុខទំនិញក៏ច្រើនជម្រើស អ្នកអាចជ្រើសរើសការទូទាត់សាច់ប្រាក់ ឬក៏ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល លើសពីនេះក៏មានសេវាកម្មដឹកជញ្ជូនដោយឥតថ្លៃផងដែរ។
ដើម្បីអបអរសាទរក្នុងការសហប្រតិបត្តិការណ៍រវាង KLEN Cambodia និង PIIK MALL ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី11 កញ្ញា ឆ្នាំ 2021 មានបញ្ចុះតម្លៃរហូតដល់ 30% គ្រប់ផលិតផលសាប៊ូក្លិនទាំងអស់ ដោយឡែកនៅថ្ងៃព្រហស្បត្តិ៍ ទី9 ខែកញ្ញា ឆ្នាំ2021 ចន្លោះម៉ោង 7:30យប់ ខាងមុខនេះ KLEN Cambodia និង PIIK MALL នឹងធ្វើការ LIVE លក់នៅលើ បណ្តាញសង្គម Facebook លើទំព័រផ្លូវការ PIIK MALL និង KLEN Cambodia ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីផលិតផលក្លិន ព្រមទាំងទទួលបានកាដូរយ៉ាងច្រើនសំបូរបែប៕