ភ្ញាក់ផ្អើល ! មួយគូទៀតហើយ បង្ហោះលាភាពនៅលីវ ត្រូវមហាជនថាបោក ស្រាប់តែនាងឆ្លើយតបវិញបែបនេះថា...
ស៊ីហៀង
-

កម្សាន្ត ៖ ពិតណាស់ចំពោះការស្រឡញ់ភេទដូចគ្នានាពេលបច្ចុប្បន្ននេះគឺកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា កុំថាឡើយតែនៅក្នុងប្រទេសកម្ពុជាទោះបីជានៅប្រទេសផ្សេងជាច្រើនទៀតនៅលើពិភពលោកក៏មានអ្នកស្រឡាញ់ភេទដូចគ្នាច្រើនដែរ ព្រោះវាមិនបានមានច្បាប់ណាមកហាមឃាត់ មិនឲ្យស្រឡញ់ភេទដូចគ្នានោះឡើយ ព្រោះវាជាសិទ្ធរបស់មនុស្ស។ 

ជាកស្តែងនៅកាលពីពេលថ្មីៗនេះមានគូស្នេហ៍ មនុស្សស្រី ស្រឡាញ់ភេទដូចគ្នាមួយគូបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកហើយជាពិសេសនោះគឺអ្នកដែលកំពុងតែស្រឡាញ់ភេទដូចគ្នានេះផ្ទាល់តែម្តង​ ថ្វីត្បិតតែពួកគាត់ជាមនុស្ស ស្រីដែលស្រឡាញ់ស្រីដូចគ្នាមែនពិត តែពួកគាត់បានធ្វើតាមប្រពៃណីផងដែរ ។

យ៉ាងណាមិញនេះបើយោងតាមការបញ្ជាក់របស់ម្ចាស់ហ្វេសប៊ុកឈ្មោះ នួន ល្អង បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ «ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 យើងលាភាពនៅលីវ » ក្រោយឃើញបែបនេះធ្វើឲ្យអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនិងមានអ្នកខ្លះមិនជឿថាអ្នកទាំងពីស្រឡាញ់គ្នាមែនទែនឡើយ គឺគ្រាន់តែជាការសម្តែង រហូតធ្វើឲ្យម្ចាស់ហ្វេសប៊ុកខាងលើចេញមកឆ្លើយតបថា « កាពិតមិនមែនលេងសើច»៕