កម្សាន្ត ៖ ក្រោយរៀបការមកជាច្រើនឆ្នាំ យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង លោក កែវ វាសនា ជាមួយនិងភរិយា នៅតែស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាគ្រប់សកម្មភាពនៅតាមបណ្ដាញសង្គម ធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែននឹងពួកគេសឹងគ្រប់គ្នាផងដែរ។


ជាក់ស្តែងនៅមុននេះបន្តិចមហាជនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញភរិយារបស់លោក កែវ វាសនា បានបង្ហោះរូបថតរបស់ខ្លួន៣ សន្លឹកនៅលើបណ្តាញសង្គមរួចមពោលពាក្យដូច្នេះថា ៖ «ស្រលាញ់ការស្លៀកពាក់បែបខ្មែរ តើបងប្អូនស្រលាញ់ទេ?» ។




ក្រោយឃើញរូបថតភរិយារបស់លោក កែវ វាសនា រួចឃើញថាមានហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចូលទៅធ្វើការ Like Share និង Comment សរសើរពីរូបសម្ផស្សរបស់ភរិយាលោក កែវ វាសនា ថាពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ទោះបីជាមានកូនរួចហើយមែនពិត អ្នកខ្លះទៀតសរសើរថា ភរិយារបស់លោក កែវ វាសនា ពិតជាពូកែថែសម្រស់មែន សូមសរសើរ...៕

















