កក្រើកហើយ ! ស្ងាត់ ៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លេងបបួលគ្នាជិះសុទ្ធតែរថយន្តទំនើបៗ ម៉ាក Lamborghini ជាច្រើនគ្រឿងដើម្បី...
-

កម្សាន្ត៖ ពិតណាស់ជឿថាពុកម៉ែបងប្អូន ប្រាកជជាស្គាល់យ៉ាងច្បាស់ដូចថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាកូនអ្នកស្រែចំការ ដែលផ្តើមចេញពីពលករធ្វើការនៅកូរ៉េ ប្រែក្លាយខ្លួន ទៅជាសេដ្ឋីមានលុយវាល់លាន់ដុល្លារនៅក្នុងប្រទេសកម្ពុជា​ ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែជួយរាល់កិច្ចការងារសង្គមមិនដែលបាត់មុខផងដែរ ។​

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះមហាជនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ហេង ឡុង បានបង្ហោះបែបនេះថា៖ «ប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំដើរលេងក្រុងកំពង់សោម បន្ទាប់ពីបំពេញការងារចុះទិញនិងលក់ផ្លែមៀនតាង៉ែន បាត់ដំបង ១០០០តោនជូនពលរដ្ឋ។ ក្រុងកំពង់សោមបច្ចុប្បន្នខុសពីមុនឆ្ងាយណាស់ ផ្លូវស្អាតៗ អាគារខ្ពស់ៗកប់ពពកច្រើនណាស់ មិនដឹងថា ៣ទៅ៥ឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាយើងនិងមានការរីកចម្រើនកម្រិតណាទេ ខ្ញុំជឿជាក់ថា ខ្មែរយើងអាចធ្វើបាន»៕