សង្គម៖ រឿងរ៉ាវរបស់គូរស្នេហ៍ជាជនជាតិចិនមួយគូរកំពុងតែធ្វើឲ្យមានការរំជើបរំជួលអាណិតអ្នកទាំងពីរជាខ្លាំង នៅលើបណ្ដាញសង្គមអ៊ីនធើណេតចិន។ ក្រោយពីឃើញខាងបុរសដែលជាសង្សារបានធ្វើកាដូជូនមិត្តស្រីរបស់ខ្លួនជាលើកចុងក្រោយនូវនាំខេករូបបេះដូងពណ៌ក្រហមដែលបង្ហាញនូវស្នាមប្រេះឆារបស់អ្នកទាំងពីរ ដោយសារតែគ្រួសារខាងស្រីជាអ្នកធ្វើការពង្រាត់ពួកគេទាំងពីរ។ ដោយគ្រួសាររបស់នារីរូបនោះបានឲ្យកូនស្រីរបស់ខ្លួនរៀបការជាមួយនឹងបុរសដទៃម្នាក់ទៀត។
.jpg?1631623894)
.jpg?1631623894)
.jpg?1631623894)
.jpg?1631623895)
.jpg?1631623894)
.jpg?1631623894)
.jpg?1631623895)
.jpg?1631623895)
.jpg?1631623895)
.jpg?1631623895)
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Weibo បានបង្ហាញពីនារីឈ្មោះ Donalyn កំពុងតែធ្វើការយំស្រណោះស្រណោកជាមួយនឹងនំខេកដែលមិត្តប្រុសរបស់ខ្លួនជូនមកដល់រូបនាងជាលើកចុងក្រោយនៃការបញ្ចប់ទំនាក់ទំនងរបស់ពួកគេទាំងពីរ។
.jpg?1631623901)
.jpg?1631623901)
.jpg?1631623901)
.jpg?1631623901)
.jpg?1631623901)
នៅក្នុងនោះផងដែរក៏មានអ្នកខមិនមួយចំនួនដែលដឹងពីបញ្ហារបស់អ្នកទាំងពីរបាននិយាយផងដែរថា តាមពិតនាងនិងសង្សាររបស់នាងមិនបានបែកគ្នាជាមួយសង្សារ ដោយសារតែក្រុមគ្រួសាររបស់នាងនោះឡើយ ពោលគឺនាងនិងសង្សារបានធ្វើការចែកផ្លូវគ្នារៀងៗខ្លួន រីាំឯនំខេករូបបេះដូងពណ៌ក្រហមគឺជានំខេកដែលមិត្តប្រុសរបស់នាងបានជូននាងមែន ដោយបុរសជាសង្សាបានធ្វើការប្រគល់នូវភាពឈឺចាប់របស់ខ្លួនទាំងអស់ទៅលើនំខេកមួយនេះឲ្យមិត្តស្រីរបស់ខ្លួនតែប៉ុណ្ណោះ។
.jpg?1631623912)
.jpg?1631623912)
.jpg?1631623912)
យ៉ាងណាមិញក៏មានអ្នកចូលខមិនលើកទឹកចិត្តខាងប្រុសផងដែរ ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ដោយសារតែគ្រួសារខាងស្រី បានលើកកូនស្រីរបស់ខ្លួនទៅឲ្យរៀបការជាមួយបុរសដទៃទៀត៕
.jpg?1631623923)
.jpg?1631623923)
.jpg?1631623923)
.jpg?1631623923)
សម្រួលអត្ថបទដោយ៖宋麒安
ប្រភព៖ Weibo