គួរឲ្យអាណិតណាស់ ! នារីម្នាក់បាន បាត់បង់ជីវិត បន្ទាប់ពីសម្រាលកូនហើយ ដោយសារតែ…
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតជារឿងមួយដ៏គួរឲ្យសោកស្តាយខ្លាំងណាស់បន្ទាប់ពីមានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ សាក់ ស្រីលក្ខ បានបង្ហោះពីដំណឹងទុក្ខសោកមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីគាត់បានបាត់បង់មនុស្សជាទី ស្រឡាញ់ម្នាក់ដោយគាត់ បានទទួលមរណភាពទាំងខ្លួននៅក្មេងល្ហក់ដោយសារតែជំងឺដ៏កា ច សា ហាវ មួយប្រភេទ ។ 

យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលម្ចាស់ហ្វេសប៊ុកខាងលើបានបង្ហោះ ៖ “ហេតុអីបង  ទៅដោយមិនបានប្រាប់ខ្ញុំថាបងឈឺអី ក្រែងបងថាពេលចប់កូវីតយើងណាតជួបគ្នា ខ្ញុំសឹងតែមិនជឿទេបង ត្រឹមតែ1អាទិត្យបងមិនតេមកខ្ញុំ ខ្ញុំគិតថាបងរវល់ តែ 1អាទិត្យដែលបងមិនបានតេមកលេង ព្រោះតែបែបនេះសោះ ហេតុអីខ្ញុំមិនដឹង ហេតុអីខ្ញុំមិនបានលើកទឹកចិត្តបង មិនបានសួរសុខទុកបង មិនបងទៅមើលបង បងអោយខ្ញុំរឹងមាំ ចុះបងមិចមិនរឹងមាំសូមបងស្រីទៅអោយបានសុខ ស្រីថេត លក់គ្រឿងក្រអូប ” ។​

សូមបញ្ជាក់ផងដែរថា នារីម្នាក់នេះគាត់បានទទួលមរណភាពដោយសារតែ “ ជំងឺកូវីដ១៩ ”ដំណាក់កាលធ្ងន់បូករួមទាំងគាត់មានផ្ទៃពោះទៀតផងនោះទើបធ្វើឲ្យគាត់មិនមាលទ្ធភាពទប់ទល់ជាមួយនិងជំងឺកូវីដនេះបានទើបគាត់បាន បាត់បង់ជីវិតទាំងខ្លួននៅក្មេងបែបនេះក្រោយពេលគាត់សម្រាលកូនរួច ៕