ស្ងាត់ៗ! ថៅកែពេជ្រ ទ្រី ដាណា បង្ហោះសំណេរយ៉ាងចាក់ដោតទាំងអស់នេះលេងសុទ្ធតែថា…
ស៊ីហៀង
-

កម្សាន្ត ៖ នេះបើយោងតាមការបង្ហោះរបស់ថៅកែពេជ្រ ទ្រី ដាណា នៅមុននេះបន្តិចបានរៀបរាប់ថា៖ នកណាមិនយល់ពីយើង អ្នកណាមិនឲ្យតម្លៃយើង អ្នកណាមិនស្គាល់តម្លៃយើង គួរកាត់ចិត្តដើម្បីជ្រើសរើសយកអ្នកដែលយល់ពីយើង,អ្នកដែលស្គាល់តម្លៃ អ្នកដែលផ្ដល់តម្លៃឲ្យយើងមកនៅក្បែរខ្លួន,

គ្រប់ការលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់តែទីបំផុតគ្មានតម្លៃសម្រាប់គេ? ព្រោះគេមិនបានគិតពីយើងឡើយ ?គេដឹងត្រឹមតែថា គេនៅក្បែរយើង ដើម្បីប្រយោជន៍ដល់គ្រួសារគេ បើយើងជួយគឺល្អបើយើងលែងជួយគឺអាក្រក់មនុស្សប្រុស ដែលហ៊ានបំផ្លាញ់គ្រួសារខ្លួនឯងដើម្បីអ្នកដ៏ទៃ

 គឺជាមនុស្សដែលថោកទាបជាងសត្វ ទេវតាមិនប្រោះទេ?ហើយមនុស្សប្រភេទនេះដល់ពេលទុកលំបាកទើបនិងឃើញដល់តំលៃប្រពន្ធ តែចៃដន្យអីអ្វីៗវាបានហួសពេលអស់ទៅហើយ មនុស្សស្រីពូកែទ្រាំណាស់ តែដល់ពេលដែលនាងទ្រាំដល់កំរិតមួយដែលយល់ឃើញថានាងគ្មានតំលៃរឺគេមិនដែលផ្តល់តំលៃអោយខ្លួន នាងប្រាកត់ជាចុះចាញ់ហើយនាងសុខចិត្ត នៅម្នាក់ឯង ដូច្នេះសុខចិត្តឈឺចាប់មួយរយៈដើម្បីស្វែងរកមនុស្សដែលស្គាល់ពីតម្លៃនៃការលះបង់របស់នាង

ត្រូវចាំថាមនុស្សមួយចំនួនដែលគេកំពុងតែមើលមកយើងឃើញយើងរីកចម្រើនគេមិនចង់ឃើញយើងចម្រើនជាងគេទេជាពិសេសមិត្តភ័ក្រ្តនិងបងប្អូនមួយចំនួនគេឃើញយើងមានបានជាងគេគេបន់ឱ្យតែយើងបែកបាក់គ្នានិងអាងជីវិតយើងរស់ដូចគេដែរបានឡើងផុតខ្ពស់ហើយក៏ធ្លាក់ទៅដល់បាតវិញ

គ្មានអ្នកណាម្នាក់ចង់ឃើញយើងជោគជ័យចង់ឃើញយើងមានបានជាងគេនោះទេសូម្បីតែបងប្អូន ប៉ុន្តែមនុស្សប្រុសមួយចំនួនសុខចិត្តបំផ្លាញគ្រួសារដោយជឿរសម្ដីអ្នកដទៃ ដោយជឿសម្ដីក្រុមគ្រួសារខាងខ្លួនមកបំផ្លាញគ្រួសារដ៏មានកិត្តិយសដ៏មានសុភមង្គលគ្រួសារដែលប្រពន្ធខំលះបង់គ្រប់យ៉ាងដែលមើលមិនឃើញពីតម្លៃរបស់នាងដូច្នេះទាល់តែត្រឡប់ទៅរកធាតុដើមវិញបាន

ដឹងថាតម្លៃរបស់នាងខ្ពស់ប៉ុណ្ណានិងខ្លាំងប៉ុណ្ណា ប៉ុន្តែមនុស្សប្រភេទនេះប្រហែលគ្មានថ្ងៃយល់ទេ?ពីព្រោះគេយល់ពីតម្លៃនៃសេរីភាព តម្លៃនៃក្រុមគ្រួសារខាងគេ ខ្លាំងជាងតម្លៃប្រពន្ធ?សូមផ្ញើសារទៅកាន់ស្ត្រីមួយចំនួនកុំរឹងមាំពេកព្រោះភាពរឹងមាំក្លាហានរបស់យើងធ្វើអោយយើងឯកា ៕