កប់បាត់ ! អ្នកស្រី ទ្រី ដាណា ប្រាប់ថាពេញចិត្ត ពេញថ្លើមណាស់ ប្រសិនបើតារាចម្រៀង សួស វីហ្សា ចង់សហការរកសុីជាមួយខ្លួន…
ស៊ីហៀង
-

​កម្សាន្ត ៖ ពិតណាស់ជឿថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថានៅកាលពីពេលថ្មីៗនេះគេបានឃើញថា តារាចម្រៀង អ្នកនាង សួស វីហ្សា បានដឹកដៃស្វាមីរបស់ខ្លួនទៅទិញគ្រឿងពេជ្រពីហាងរបស់អ្នកស្រី ទ្រី ដាណា ដែលចំណាយថវិកាទៅដល់ប្រមាណជា ១០ មុឺនដុល្លារឯណ្ណោះ ។ 

យ៉ាងណាមិញបន្ទាប់ពីមានការទិញដូរមួយនេះហើយទំនាក់ទំនងរបស់អ្នកស្រី ទ្រី ដាណា ជាមួយនិង សួស វីហ្សា ហាក់បីដូចជាល្អប្រសើរតាំងពីពេលនោះមក រហូតថ្មីៗនេះអ្នកស្រី ទ្រី​ ដាណា អារម្មណ៍ពេញចិត្តពេញថ្លើមនិងមានបំណងចង់សហការរកសុីជាមួយនិង សួស វីហ្សា ថែមទៀតផង ។ 

ជាមួយគ្នានេះដែរនេះគឺជាខ្លឹមសារទាំងស្រុងដែលអ្នកស្រី ទ្រី ដាណា បាននិយាយទៅកាន់ សួស វីហ្សា ដោយអ្នកស្រីលើកឡើងថា ៖ បងរីករាយសហការជាមួយពួកប្អូនជានិច្ច បងស្រឡាញ់និងមើលឃើញពីភាពតស៊ូខំប្រឹងរបស់ប្តីប្រពន្ធប្អូនណាស់ ពួកប្អូនជាមនុស្សល្អ ហើយមិនចេះពាក់ព័ន្ធនិងរឿងអ្នកដ៏ទៃទៀត។​

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញសំណេររបស់អ្នកស្រី​ ទ្រី ដាណា ហើយស្រាប់តែតារាចម្រៀង សួស វីហ្សា ធ្វើការឆ្លើយឆ្លងតាមរយៈសំណេរទៅកាន់អ្នកស្រី ទ្រី ដាណា វិញដូច្នេះថា ៖« ប្អូនទាំងពីរពិតជាអរគុណបងខ្លាំងណាស់ដែលស្រលាញ់ចូលចិត្តប្អូនទាំងពីរហេីយប្អូនទាំងពីរក៏ចង់សុំទោសបងជំនួសហ្វេនៗផង ដោយប៉ុន្មានថ្ងៃមុននេះប្អូនឃេីញមានគេស៊ែរច្រេីននឹងឃេីញមានអ្នកខមមិនពាក្យមិនល្អជាច្រេីនទៅកាន់បង ដោយគ្រាន់តែពួកគាត់ឃេីញបងស៊ែរVideoរបស់ពួកខ្ញុំថាទៅទិញពេជ្រពីបងឆ្លងហេងតាមពិតមិនមានអ្វីខុសទេបងដោយគ្រាន់តែអ្នកលក់ស៊ែរជូនពរអតិថិជនអោយហេងៗនោះ បងជាមនុស្សរឹងមាំណាស់ ប្អូនតែងតែរៀនសូត្រពីបងជាគំរូ » ៕