នឹកស្រុកណាស់ ! ថ្ងៃកាន់បិណ្ឌទី១ ឱក សុគន្ធកញ្ញា និងស្វាមីយកចង្ហាន់ទៅវត្ត រួចឆ្លៀតថតរូបជាមួយទេសភាព នៅតាមវាលស្រែ ឃើញហើយត្រជាក់ភ្នែក
ស៊ីហៀង
-

កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅព្រឹកថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែ​តុលា ឆ្នាំ ២០២១ គឺជាថ្ងៃដែលប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី ១ ហើយឃើញថាមានប្រជាពលរដ្ឋខ្មែរទាំងស្រីទាំងប្រុសបាននាំគ្នាស្លៀងពាក់យ៉ាងសមសួនដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមផងដែរ។

យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ទៅលើតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា វិញក៏បានទៅវត្តនិងគេដែរ នៅកាលពីព្រឹកមិញគេបានឃើញតារាចម្រៀងអ្នកនាង  ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមីរួមទាំងកូនប្រុសបណ្តូលចិត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ 

ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺអ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនិងស្វាមីបាននាំគ្នាថតរូបភាពស្អាតៗដែលបានរំលេចមកនូវ ទេសភាពតាមស្រុកស្រែមានដើមត្នោតនិងទឹកបឹងផងដែរ ។ មិនត្រឹមតែប៉ុនណ្ណោះទេ តារាចម្រៀងអ្នកនាង  ឱក សុគន្ធកញ្ញា ក៏បានពោលពាក្យបែបនេះផងដែរថា៖ បិណ្ឌទី១ជាមួយទេសភាពស្រុកភូមិដ៏ស្រស់ស្អាត រីករាយថ្ងៃដាក់បិណ្ឌ «ទីតាំង​នៅ​ភូមិ តាំង​បឹង​ ឃុំផ្អាវ​ បាធាយ​ កំពង់ចាម​ អរគុណ​អូនសម្លាញ់​ Nob Dane SamAngkar ដែល​​បានផ្ដល់ប្រធានបទ​ស្រុកស្រែ​មួយ​នេះ​» ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនោខាងក្រោមនេះទាំងអស់គ្នា ៖