ខ្លោចចិត្តណាស់ ! នារីម្នាក់ បានលាចាកលោក ទាំងម្តាយទាំងកូនដោយសារតែមូលហេតុមួយនេះគឺមកពី…(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ នេះគឺជាច្រើនមួយដ៏គួរឲ្យសង្វេគចិត្តខ្លាំងណាស់បន្ទាប់ពីមានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ ឃី សាន ដើមស្នាយ បានចែករំលែកដំណឹងដ៏សែនសោកសៅមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែក្មួយស្រីរបស់គាត់ម្នាក់ជាមួយនិងកូនរបស់នាង បានបាត់បង់ជីវិតចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកខាងលើនេះបានឲ្យដឹងថា ៖ «ក្មួយ យ៉ែម វីន(ស)23ឆ្នាំ បានទទួលមរណៈភាពដោយសំរាលវះកាត់ កូន ស្ថិតក្នុងភូមិដើមស្នាយឃុំព្រែកក្រឹស បញ្ជាក់ការសំរាលនេះនៅមន្ទីពេទ្យចំការចេក ក្រុងកំពង់សោម។ «មូលហេតុសំពាធឈាមឡើងខ្លាំង » ។​

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើបានបង្ហោះបែបនេះហើយធ្វើឲ្យអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងអារម្មណ៍តក់ស្លុត និងមានការសោកស្តាយជាពន់ពេកក្រោយអ្នកទាំងពីរបានស្លា ប់ បាត់បង់ជីវិតទាំងម្តាយ ទាំងកូនបែបនេះ ៕