កាន់តែស្វីតឡើងៗ! ដួង ម៉ានិច និងអតិជាតិបុត្រ រាំលេងជាមួយគ្នាយ៉ាងស្អិតរមួត ថែមទាំងបញ្ចេញកាយវិការគួរឲ្យអស់សំណើច…(មានវីដេអូ)
សីហា
-

ប្រិយមិត្តភាគច្រើនប្រាកដជាច្បាស់ស្គាល់ច្បាស់ជាមិនខាន តារាសម្តែងស្រីសិចស៊ីសាច់សខ្ចីនាង ដួង ម៉ានិច ហៅ ម៉ាក់ និច ដែលជាតារាស្រីម្នាក់កំពុងមានឈ្មោះបោះសំឡេងក្នុងចង្កោមសិល្បៈខ្មែរខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេស តារាស្រីរូបនេះ កំពុងក្តោបបានទីផ្សារភាពយន្តបានយ៉ាងល្អ និងប្រឡូកចូលវិស័យអនឡាញលក់ផលិតដែលទើបតែចាប់ផ្តើម ខណៈដែលសមត្ថភាព និង រូបសម្រស់របស់នាងកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំង។

ងាកមកមើលកំលោះសង្ហា អតិជាតិបុត្រ វិញជាតារាចំរៀងពន្លកថ្មីមានថ្វីដៃខ្ពស់ក្នុងការផលិតបទចម្រៀង ដែលមិត្តៗយុវវ័យភាគច្រើនស្គាល់រូបលោកមកជាហូរហែតាមេយៈបទចំរៀង Original song ដែលលោកបានចេញកន្លងមក។

យ៉ាងណាមិញទំនាក់ទំនងរវាង អតិជាតិបុត្រ និងកញ្ញា ម៉ានិច បានកំពង់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងហើយក៏មានហ្វេនៗជាច្រើនបានធ្វើការចោទសួរផងដែលថា វាជាការពិតឫមួយគ្រាន់តែជាការសម្ដែង។

ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី២២ ខែកញ្ញា ២ឥ២១ នេះ នៅក្នុងគណនីហ្វេសប៊ុករបស់ ដួង ម៉ានិច បានបង្ហោះវីដេអូដ៏គួរឲ្យអស់សំណើចមួយដែលបង្ហាញពីភាពផ្អែមល្ហែមរវាងគ្នានិងគ្នា ដោយរាំលេងជាមួយគ្នាស្អិតរមួត ដូចជាគួស្នេហ៍មិនចេះសាបសូន្យ ក្នុងវីដអូនោះ បើនិយាយពីកាយវិការវិញ ចង់តែសើច រាំមើលមុខគ្នា និងបែរខ្នង ថែមទាំងនិយាយថា សុំ​រាំ​ជា​មួយ​បង​ មួយសិន​មុនទៅ​ចាប់​ជាតិ​៕ ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖